សង្ស័យកំពុងប៉ងរំលោភក្មេងស្រីអាយុ១១ឆ្នាំ តែម្តាយនិងបងប្អូនតូចៗនាងមកទាន់ត្រូវជនល្មើសចាក់ និងវាយរបួសធ្ងន់៤នាក់

ភ្នំពេញ ៖ ជនដៃដល់ម្នាក់ បានផ្លោះរបងវត្តប្រជុំសាគរ បំណងទៅចាប់រំលោភ កុមារីវ័យ១១ឆ្នាំម្នាក់ មិនបានសម្រេច ខណៈនោះម្ដាយ និងប្អូនតូចៗ២នាក់ទៀត បានមកទាន់ ហើយត្រូវជនដៃដល់ចាក់ម្ដាយមួយកាំបិត និងវាយក្មេងៗបណ្ដាលឱ្យរបួសធ្ងន់ទាំងអស់។ 

​ករណីខាងលើនេះកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណវត្តប្រជុំសាគរ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

​សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះជាប្តីឈ្មោះ សម្បត្តិ អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខ មានប្រពន្ធឈ្មោះ សៅ យឿន អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ មានកូនចំនួន៣នាក់ (ស្រី២ ប្រុសមួយ) កូនស្រីបងអាយុ១១ឆ្នាំ កូនស្រីទី២ អាយុ៨ឆ្នាំ និងកូនពៅប្រុស អាយុ១ខួបជាង រងរបួសធ្ងន់ទាំងអស់។

​យោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងគេឃើញជនដៃដល់ម្នាក់ ផ្លោះរបងវត្តចូលទៅចាប់ឱបក្មេងស្រីអាយុជាង១១ឆ្នាំ បំណងប៉ុនប៉ងរំលោភ ខណៈនោះ ក៏ម្ដាយក្មេងស្រី និងកូនតូចៗ២នាក់ទៀតមកទាន់ បានចាក់ជនដៃដល់មួយកាំបិត តែរបួសស្រាល។ 

​ភ្លាមនោះជនដៃដល់ ក៏បានទាញកាំបិតចាក់ស្ត្រីជាម្ដាយមួយកំបិតបាក់ផ្លែជាប់ពោះ ហើយច្របាច់ក និងវាយក្មេងតូចៗ ឱ្យរបួសទាំងអស់ រួចហើយគេចខ្លួនបាត់  បន្ទាប់មកត្រូវបានអ្នកជិតខាងដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែតផងដែរ។

​បើតាមសម្ដីបុរសម្នាក់ឈ្មោះ សម្បត្តិ អាយុ៣៩ឆ្នាំ មុខរបរសន្តិសុខឯកជន ត្រូវជាប្ដី និងជាឪពុករបស់ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុរូបគាត់ បានទៅធ្វើការជាសន្តិសុខឯកជន ហើយប្រពន្ធនិងកូនប្រុសស្រី៣នាក់ ស្នាក់នៅផ្ទះក្នុងបរិវេណវត្តអារាមខាងលើ ។ ក្រោយមកប្រពន្ធគាត់ ខល ប្រាប់ថា មានគ្រោះថ្នាក់ត្រូវគេចាក់រូបគាត់ និងវាយកូនតូចៗ បណ្ដាលឱ្យរបួសធ្ងន់ទាំងអស់គ្នា កំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត។

​យោងតាមវីឌីអូកាមេរាសុវត្តិភាពរបស់អ្នកជិតខាង បានសង្កេតគេឃើញថា ពេលកើតហេតុ មានមនុស្សប្រុសម្នាក់ បានផ្លោះចូលក្នុងបរិវេណវត្ត មួយសន្ទុះ ក៏ផ្លោះចេញមកវិញយ៉ាងលឿន។ បន្ទាប់មកក៏មានស្ត្រីម្នាក់ត្រូវរបួសមួយកាំបិត និងក្មេងស្រីប្រុស៣នាក់ ជាកូនៗបានរងរបួសធ្ងន់ទាំងអស់ ហើយត្រូវប្រជាពលរដ្ឋ បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។

​ទោះជាយ៉ាងណា ករណីខាងលើនេះគ្រាន់តែប្រជាពលរដ្ឋសន្ឋិដ្ឋាន ជាករណីរំលោភមិនបានសម្រេច តែករណីអ្វីឱ្យប្រាកដនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ 

​ក្រោយ​មក ប្រជាពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ និងធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់ មកផ្ដន្ទាទោសតាច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab