រថយន្តបែនដឹកដី បុកកៀរម៉ូតូរបួសធ្ងន់២នាក់នៅស្រុកបុទុមសាគរ

កោះកុង​ ៖ មានករណីរថយន្តបែនដឹកដី បុកកៀរម៉ូតូ បើកបរស្របទិសគ្នា បណ្ដាលឱ្យរងរបួសធ្ងន់ មនុស្ស០២នាក់ប្រុស នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅ វេលាម៉ោង១៤និង១០នាទី​ លើផ្លូវសាយភូថង ចំណុច រមណីដ្ឋានបឹងជីត្រេះ ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ​ ខេត្តកោះកុង។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ១-ឈ្មោះ ចយ យុទ្ធ ​ភេទប្រុស អាយុ១៨ឆ្នាំ អ្នកបើកបរម៉ូតូរងរបួសធ្ងន់ និង២-ឈ្មោះ ណង ទី ភេទប្រុស អាយុ១៩ឆ្នាំរងរបួសធ្ងន់។ ជនរងគ្រោះទាំងពីរនាក់មានទីលំនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិល។ ពួកគាត់ជិះម៉ូតូម៉ាកសង់C125 ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ កោះកុង 1B-7458 ខូចខាតធ្ងន់។ 

​ចំណែកអ្នកបើកបររថយន្ត ឈ្មោះ ហុង លឹមហ៊ី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិអន្លង់ថ្លឹង ឃុំតាសា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​  បើកបររថយន្តម៉ាកនីសាន់ ប្រភេទភ្លៅបួន ពណ៌ត្រេអ៉ី ពាក់ស្លាក លេខ ខម​-02 7420។មូលហេតុ រថយន្តបត់ស្ដាំ។ 

​ចំណែករថយន្ត និងអ្នកបើកបរ ឃាត់ខ្លួននៅអធិការដ្ឋានស្រុកបុទុមសាគរ​ រង់ចាំការដោះស្រាយពេលក្រោយ​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab