មានជម្ងឺឈាមសស៊ីឈាមក្រហម អស់រយៈពេលជិត១០ឆ្នាំ

​កោះកុង​ ៖ មានជម្ងឺឈាមសស៊ីឈាមក្រហម អស់រយៈពេលជិត១០ឆ្នាំ​ យុវជនម្នាក់បានសម្រេចចិត្ត​ ចងកសម្លាប់ខ្លួន នៅដើមដូង បង្កការភ្ញាក់ផ្អើល​ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលា ម៉ោង០៥ ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ចៅ ជា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។

​តាមការបំភ្លឺរបស់ម្ដាយជនរងគ្រោះមានជម្ងឺឈាមសស៊ីឈាមក្រហម អស់រយៈពេលជិត១០ឆ្នាំហើយ។

​តាមការចុះពិនិត្យសាកសព ដោយមានការចូលរួមពីមន្រ្តីប៉ូលិសប៉ុស្តិ៍-មេភូមិ និងគ្រូទេព្យមណ្ឌលសុខភាព ពិនិត្យរួច គ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយ សារចងកសម្លាប់ខ្លួន ប្រាកដមែន និងប្រគល់សាកសពឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab