កូនអកត្តញូវាយអ្នកមានគុណខ្លួនឯងត្រូវប៉ូលិសវ៉ៃខ្នោះ

កណ្តាល​ ៖ ប៉ូលិសស្រុកកៀនស្វាយបានឃាត់យុវជនម្នាក់ក្នុងករណីប្រើអំពើហិង្សាក្នុងគ្រួសារវាយម្តាយរបស់ខ្លួន (មិនរៀងចាល) នាថ្ងៃទី ២០មីនា ឆ្នាំ ២០១៩ វេលាម៉ោង១២ និង៣០ នាទី នៅចំណុចផ្ទះឈ្មោះ អែលមុំ ភេទស្រី ត្រូវជាម្តាយ ក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ លែល មុំ ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ កសិករមាន ទីលំនៅបច្ចុបន្បភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជាម្តាយ) រងរបួសជាំមុខ និង  ស្នាមមុតម្រាមដៃខាងស្តាំ។

​ចំណែកជនសង្ស័យឈ្មោះ ឃុន រតនា ហៅធ្មេញ ភេទប្រុស អាយុ ២៤ ឆ្នាំជនជាតិ ខ្មែរ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្ន ភូមិដូនស ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាកូនត្រូវបានឃាត់ខ្លួន​។ សម្ភារៈខូចខាតបែកវិទ្យុចំនួន១ ពណ៌ខ្មៅ លាយខៀវ។ 

​ប៉ូលិសនិយាយថា​ ដំបូង ឈ្មោះ អែល មុំ ភេទស្រី (ម្តាយ) ទើបត្រឡប់មកពីចូលរួមកម្មវិធីបុណ្យ 
អ្នកជិតខាង នៅក្នុងភូមិ ឃុំជាមួយគ្នា ហើយបានប្តូរ សំលៀកបំពាក់ចេញ។ ស្រាប់តែឈ្មោះ ឃុន រតនា (ធ្មេញ) ភេទប្រុស (ជនសង្ស័យត្រូវជាកូន) បាន
ដើរ មកពីលេងបុកប៊ីយ៉ាវិញបានចូលមកក្រោមផ្ទះ ក៏ត្រូវជនរងគ្រោះជេរ។

​ដោយទ្រាំពុំបាន ជនសង្ស័យក៏បានយក វិទ្យុ (Radio) បោកទៅដី បណ្តាលឱ្យបែកខ្ទេចពេលនោះជនរងគ្រោះបានសួរថា ម៉េចអ៊្ហែងបោក វិទ្យុ (Radio) អញចោលអីចឹង។ 

​ភ្លាមនោះជនសង្ស័យ បានស្រែកថាចេញពីផ្ទះអញទៅ ជនរងគ្រោះមិនបានតបតទៅវិញទេ ហើយបានដើរទៅមុខផ្ទះដើម្បីទៅយកគោ។ 
ស្រាប់តែជនសង្ស័យបានដើរពីក្រោយមកបោចសក់ជនរងគ្រោះ ទះកំភ្លៀងមួយ ដៃចំសៀតផ្កាខាងឆ្វេង ហើយដាល់ចំនួន ០៣ដៃ បណ្តាលឱ្យ
ជាំភ្នែកទាំងសងខាង ថែមទាំងទាត់មួយជើងចំក្បាលពោះ និងចាប់បោកជនរងគ្រោះឱ្យដួលចំនួន០២ដង បណ្តាលឱ្យរងរបួសម្រាមដៃខាងស្តាំរលាត់ហូរឈាម។ 

​លុះដល់ម៉ោង ៨ និង៤០នាទី យប់ថ្ងៃដដែលឈ្មោះ អែល មុំ (ជនរងគ្រោះ)បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលគគីរ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ ក៏បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ​។ 

​នៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍​ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពតាមការរៀបរាប់ខាងលើមែន រួចសមត្ថកិច្ចប៉ុស្តិ៍បាន
បញ្ជូន ជនសង្ស័យមកអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី៕


            
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab