adverise with khmeread 1

​ឥណ្ឌូណេស៊ី​ជា​ប្រទេស​អាគ្នេយ៍​តែមួយគត់​ដែលមាន​សំណាង​បានឃើញ​សូរ្យគ្រាស​ពេញវង់

មនុស្ស​ជាច្រើន​លាន​នាក់​នៃ​ប្រជាជន​ទូទាំងប្រទេស​ឥណ្ឌូណេស៊ី និង​ប៉ា​ស៊ី​ហ្វិ​ច​រួមទាំង​កម្ពុជា​បាន​ជួប​ឃើញ​ទិដ្ឋភាព​នៃ​ដំណើរ​គោចរ​របស់​សូរ្យគ្រាស ជាមួយនឹង​ផ្នែក​ខ្លះ​នៃ​តំបន់​មួយចំនួន​ទាំងនេះ​បាន​ធ្លាក់ចូល​ទៅក្នុង​ភាព​ងងឹត​ទាំងស្រុង​។​

​ដំណើរ​របស់​សូរ្យគ្រាស​បានចាប់ផ្តើម​ពី​ម៉ោង ០៦:១៩​នាទី​ក្នុង​តំបន់ (23:19 GMT Tuesday) ដែល​ព្រះ​ច័ន្ទ​បានចាប់ផ្តើម​ឆ្លងកាត់​ដោយផ្ទាល់​នៅ​ចំពោះមុខ​ព្រះអាទិត្យ​។​

​ខណៈ​សូរ្យគ្រាស​ចាប់ផ្តើម​ពេញវង់​ហើយ​នោះ ព្រះ​ច័ន្ទ​បាន​បង្ខាំង​ពន្លឺព្រះអាទិត្យ​ទាំងស្រុង ដោយបាន​ប្រែ​ពេល​ថ្ងៃ​ទៅជា​ពេលយប់​មួយ​រំពេច​។​

​នៅក្នុង​ខេត្ត Belitung នៃ​ប្រទេស​ឥណ្ឌូនេស៊ី ហ្វូងមនុស្ស​បាន​ប្រមូល​ផ្តុំគ្នា​នៅលើ​ឆ្នេរ​ខ្សាច់ ហើយ​សាក្សី​បាន​និយាយបាន​ជួបប្រទះ​បទពិសោធន៍​ប្រៀប​បីដូច​ជា "​វេទមន្ត​"៕


adverise with khmeread
ប្រភព៖ BBC

មតិយោបល់