លោក Joachim Low: ខ្ញុំត្រូវតែផ្តល់ទំនុកចិត្តលើក្រុមកីឡាករវ័យក្មេង

        ក្រុមកីឡាករ​ជម្រើស​ជាតិ​វ័យក្មេង​របស់អាល្លឺម៉ង់​ត្រូវ​តែ​មាន​អារម្មណ៍​ថា ពួកគេ​មាន​ទំនុកចិត្តលើ​អ្នក​ចាត់ការ​ ដើម្បី​សម្រេចការងារដ៏សំខាន់​ នៅពេល​ពួក​គេប្រឈមមុខ​នឹង​ក្រុម​ស៊ែប៊ី ក្នុងការប្រកួត​មិត្តភាព​នៅថ្ងៃពុធ​ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់ទឹកដីហូឡង់​ សម្រាប់ការប្រកួត​ជម្រុះ​ Euro 2020 នៅ​សប្តាហ៍​ក្រោយ។

លោក Joachim Low បាន​ប្រាប់​សន្និសីទ​កាសែត​កាលពី​ថ្ងៃអង្គារ​ថា “​នៅពេលនេះ យើង​កំពុង​ប្រឈមមុខ​នឹងពេលវេលាថ្មី ជា​ការប្រកឈមថ្មី​។ ខ្ញុំ​ត្រូវ​ផ្តល់អារម្មណ៍​​ថា​យើង​ជឿជាក់ពេញ​លេញ”។

        លោក Low បាន​និយាយថា “យើង​ត្រូវ​ផ្តល់​ឱកាស​ដល់ពួកគេដើម្បី​អភិវឌ្ឍ​ ទទួល​ខុស​ត្រូវ​ច្រើន និង​ផ្តល់​ដំណោះស្រាយ​ នៅពេល​ពួកគេ​សាងកំហុស​ ដូច្នេះ​ពួកគេ​មាន​ការជឿជាក់ក្នុង​ការឈាន​ជើង​ចូល​រួម​ការ​ប្រកួត​ខែក្រោយ”។

        គ្រូបង្វឹកលោក Low រំពឹងថា នឹង​ជម្រុះ​ចោលកីឡាករ​មួយ​ចំនួន​ដូចជា Mats Hummels, Jerome Boatengនិង​ Thomas Muller ដោយ​សម្រេច​បញ្ចូលកីឡាករ​វ័យក្មេង​ក្នុង​ក្រុម​ បន្ទាប់ពី​ក្រុម​អាល្លឺម៉ង់​ខ្ទាតចេញពីព្រឹត្តិការណ៍​វើលខាប់​ឆ្នាំ​២០១៨ នៅ​ប្រទេសរុស្ស៊ី​ និង​ខ្ទាតចេញ​ពី​ការ​ប្រកួត​ក្របខណ្ឌ Natoins League ផងដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab