PSGកំពុងពិចារណាចាត់វិធានការណ៍ច្បាប់លើ PatriceEvraចំពោះឥរិយាបថមិនសមរម្យ

        ក្លឹបយក្សបារាំងPSGដែលកំពុង​មាន​កំហឹង​នោះ បាន​ពិចារណា​វិធានការ​ណ៍​ច្បាប់​ចំពោះ​កីឡាករ Patrice Evra។ ក្លឹបជើង​ឯក​មួយនេះ ជឿថា មាន​លទ្ធភាព​បន្ត​ករណី​នេះ បន្ទាប់ពី​​ខ្សែការពាររូបនេះបង្ហាញឥរិយាបថ​មិន​សមរម្យនៅលើ​បណ្តាញ​សង្គម។

ក្លឹប PSG មិន​សប្បាយចិត្ត​នឹង​ប្រតិកម្ម​របស់​កីឡាករ​បារាំង​រូបនេះ​ បន្ទាប់ពី​ពួកគេ​ខ្ទាតចេញពី​ក្របខណ្ឌ CL ។​Evraបានបដិសេធ​ការរក្សាភាពនឹងនរ​នៅកន្លែងអង្គុយ ខណៈ​ពេល​ខ្សែប្រយុទ្ធ Marcus Rashfordរបស់ក្រុម Man Utdទាត់​បាល់ប៉េណាល់ទីហើយទម្លាក់​ក្រុម​ PSG ពីក្របខណ្ឌ CL។

អតីត​មិត្តរួម​ក្រុម​ Monaco របស់ Evraកីឡាករ Jerome Rothen បាន​ចោទប្រកាន់Evra​ថា កង្វះ​ការ​គោរព​ ហើយ​ Jerome បានឆ្លើយ​តប​ដោយ​គំរាម​ “ទះកំផ្លៀង” Evra ផងដែរ។

រឿងរ៉ាវកាន់តែ​អាក្រក់ទៅទៀត​ នៅពេល​Evraត្រឡប់​មក​អង់គ្លេស​វិញ ហើយ​ថតវីដេអូក្នុងរថយន្តតាក់ស៊ីដោយបាន​ស្រែកថា “​ឈប់គាំទ្រ​ក្រុម​ដែល​មិន​ដែល​ឈ្នះ​”។

ទោះបីជាយ៉ាងណា ប្រភពជា​ច្រើន​បាន​និយាយថា មានការពិភាក្សា​ជាមួយ​ក្រុម​មេធាវី​ ហើយគេមិន​ច្បាស់​ថា តើ​ផ្អែក​លើមូលដ្ឋាន​អ្វីដែលពួកគេ​គិត​ថា អាច​ប្តឹង​កីឡាករ​រូបនេះនោះទេ៕

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16