ភ្នំពេញ-កាលពីម្សិលមិញនេះសមាគមទូរទស្សន៍បានរៀបចំកម្មវិធីសិល្បៈ ច្រៀងរាំដើម្បីអបអរពិធីបុណ្យចូលឆ្នាំដែលមកដល់ខែមេសាឆ្នាំកុរ។ កម្មវិធីនេះបានរៀបចំដោយភីអិនអិនជាអ្នកផ្តល់ទីតាំងថតឬធ្វើជាម្ចាស់ផ្ទះ។ អ្វីដែលកើតឡើងគឺមានបុគ្គលម្នាក់ជាជំនួយការកម្មវិធីដែលគេស្គាល់ពេញសិល្បៈភ្លេចខ្លួនមានភាពលម្អៀងដាក់តួបក្ខពួកឡើងឆាកព្រាត ឯខ្សែមិនដល់ត្រូវខ្ទាតចេញរហូតសិល្បៈ ខ្លះប្រកាសឈប់ថតឱ្យសមាគមទូរទស្សន៍ បើមានជនសិល្បៈនោះបន្តមានមុខរួមការងារ។
ជាទូទៅកម្មវិធីថតសិល្បៈសម្តែងមិនថាតែចូលឆ្នាំភ្ជុំឬអុំទូកនិងបុណ្យឯករាជ្យជាតិរមែងរំលេចតារាជាច្រើនចូលរួមសម្តែងថតឱ្យតាមទូរទស្សន៍ដើម្បីជួយកំដរឆាកឱ្យកាន់តែផុសផុលលើកមុខមាត់ទាំងអស់គ្នាដោយគ្មានគិតប្រាក់ឈ្នួលការងារឡើយ។ ប៉ុន្តែក្រោយពីដឹងថាការសម្តែងនោះមានការលម្អៀងរឿងឡើងឆាកនោះត្រូវបានគេមើលឃើញថាតារាល្បីៗពិសេសផ្នែកសម្តែងជាច្រើនថយក្រោយសឹងថាឈប់ថតឱ្យបន្ទាប់ពីយល់ថាគេមិនសូវឱ្យតម្លៃបានតែតួថ្មីៗដែលគេមិនទាន់ដឹងរឿងទើបបោកបាន។
ក្នុងសំណេររបស់លោកម៉ាដូណាបានសរសេររៀបរាប់ទាំងកំហឹងថា ចាំស្តាប់សំដីអញមានស្លាប់ដោយសោយសារជំងឺតនហន់ អញនាំប្តីអញនឹងគ្រប់គ្នាទៅថតចូលឆ្នាំអោយទូរទស្សគឺគ្មានបានលុយមួយរៀលទេណា តែអញចង់បានមកវិញគឺការគោរពគ្នាទៅវិញទៅមក កុំមកធ្វើរិកខ្មើតដាក់អញណាមីខ្ទើយ មីបក្សពួក ឆ្ងាញ់អញសួរបួនដងមិនឆ្លើយ អញមិនមែនតួអន់ឯណា តួមានឈ្មោះដូចអញកាន់តែល្បីកាន់តែអោនលំទោន មិនមែនដូចមីខ្ទើយលាក់មុខដូចយើងបានចេះរៀបចំប៉ុណ្នឹងកុំខ្មើតណា ពេលជួបមុខអញកន្លែងណាដើរចេញអោយផុតពីអញកុំអោយអញដៀល ហើយបើបានស្គាល់អ្នកធំដោយសារបានរៀបចំអញ្ជឹងហើយកុំអាង ប្រយ័ត្នបង្ហោះអោយល្បីអោយគេស្គាល់ពីសន្តានខ្មើតរបស់យើង មីស្លាប់អីក៍រៀបចរិកអីយ៉ាងនឹង fuckកុំឃើញអញលេងសើចសប្បាយលើកឆាកតែអញគុំងែងណាស់ អញស្អប់ពួកអាសិល្បះបានលោតតិចតួចបែបនឹងធ្វើចរិកណាស។
ចំណែកតារាស្តែងលោកកាវីនហៅសុវណ្ណណែតក៏បានផ្ទុះការហួសចិត្តរហូតទ្រាំមិនបានក៍សរសេរនៅលើហ្វេសបុកកាលពីម្សិលមិញដែរថា៖ «ខ្ពើមចរឹកតារាដែលទើបតែល្បីតិចតូចនឹងណាស់ !! មាននៅចាំកំណើតដើមអត់?ធ្លាប់ជាតួរ background ហើយសុំគេថត ពូកែសម្តែងទាំងក្នុងទាំងក្រៅកុននិយាយសម្តីមើលងាយគេមិនអោយតម្លៃគេដើរលើវិថីតែមួយសោះ! តែចរឹកមិនច្រលំនឹងគេ កុំភ្លេចថាមុនក្លាយជាមេអំបៅកុំភ្លេចថាដំបូងឡើយក៏កើតចេញពីសត្វដង្កូវដែរ បានថតតួរឯក តួររង អីក៏កាន់តែខ្មើតខ្លាំងមេសធ្វើខ្លួនអែងនឹងស្អាតខ្លាំងមានតែមួយក្នុងលោក?? ជាងពី Supper Star ថៃទៅទៀតលោកម្ចាស់ថ្លៃ សួរថាបានអីមកវិញ ពីដំបូងគ្រាន់ចូលចិត្តខ្លះយូរៗទៅកាន់តែខ្ពើម....តារាស្រុកខ្ញុំមួយចំនួន»។
យ៉ាងណាសង្ឃឹមថាតារាចម្រៀងដែលខ្មើតនោះគេស្គាល់ថាជាពិធីការកម្មវិធីសម្ពោធថ្នាក់ជាតិរបស់សមិទ្ឋិផលសង្ឃឹមថាអាចជ្រាបនិងបន្ថយការលេងឬកហើយសារព័ត៌មាននិងតារាមួយចំនួនក៍សុំមិនបញ្ចេញរូបឈ្មោះជាសារធារណៈដើម្បីទុកជាការយោគយល់គ្នា៕
