ឃាតករសម្លាប់នារីម្នាក់នៅស្រុកមុខកំពូល​ ជាអ្នករាវលៀស

កណ្តាល​ ៖ ប៉ូលិសបានស្រាវជ្រាវអស់រយៈពេល១៣ថ្ងៃ ទើបឈានមកកំណត់ បានមុខសញ្ញាករណីឃាតកម្មវាយសម្លាប់ប៉ុនប៉ងរំលោភសេពសន្ថវ:យុវនារីម្នាក់ នៅស្រុកមុខកំពូល ហើយបានចាប់ខ្លួនជនសង្ស័យ​ម្នាក់នាព្រឹកថ្ងៃទី ២១មីនា២០១៩ វេលាម៉ោង ១០និង០៨នាទី។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ អន អឿន អាយុ១៨ឆ្នាំ នៅភូមិក្រោលគោ មុខរបរ កសិករ រាវលៀស។

ប៉ូលិសបន្តថា ឃាតកម្មសម្លាប់នារី រងគ្រោះ ឈ្មោះ នូវ ស្រីលាភ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាលកាលពីថ្ងៃទី០៨ មីនា ២០១៩ ម៉ោង ១ និង៤៧នាទីរសៀល នៅចំណុចក្នុងប្រឡាយភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ 

ករណីនេះមន្ត្រីប៉ូលិស យុត្តិធម៌ខេត្ត-ស្រុកកំពុងបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab