ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់ក្បាលកោះ

​ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅផ្ទះគ្មានលេខ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទ ប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២១ មីនា ២០១៩ ម៉ោង៧ និង៣០ នាទីយប់។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ វ៉ាន់ វិសាល ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ។ ដកហូតបានវត្ថុតាងមាន ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ០១កំប្លេ និងដែកកេះ០១។

​ករណីនេះ កម្លាំងប៉ូលិសបានបំពេញសំណុំរឿងបញ្ជូនទៅតុលាការ​ ចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab