adverise with khmeread 090e6a71 b519 4f96 b75d 7f8b9cba8b8e

ទិវា​សិទ្ធិនារី ៖ ឃាត់​នារីៗ​​៦​នាក់​លេងល្បែង​ពេល​ប្តី​មិន​នៅផ្ទះ​

     ភ្នំពេញ ៖  ផ្ទុយ​ពី​នារី​ទូទៅ​ភាគច្រើន​បាន​ជួបជុំ​ក្រុមគ្រួសារ​ចូល​ហាង  ខ្លះ​ជួបជុំគ្នា​ក្នុងផ្ទះ​ខ្លះ​ជូន​កាដូ​គ្នា ខ្លះ​ជូន​ជា​លុយ ខ្លះទៀត​ដើរ​កម្សាន្តនៅ​រមណី​ដ្ឋា​ន​នានា ដោយឡែក​ស្ត្រី​៦​នាក់​និង​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៦​វេលា​ម៉ោង​៤​និង​៣០​នាទី ខណៈ​កំពុង​លេងល្បែង​ស៊ីសង។​​

     មន្ត្រី​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​និង​ប្តី​របស់​អ្នក​វក់​និង​ល្បែង​ស៊ីសង​រួចមក កម្លាំងអាវុធហត្ថ បានចេញ​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ល្បែង​ស៊ី​សង​(​បៀរ​)​មួយកន្លែង​ដែល​ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ​ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧​នាក់ (​ប្រុស​១​នាក់​)​។​

    បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ហើយ សមត្ថកិច្ច​ក៏​បញ្ជូនមក​មូលដ្ឋាន​កង​រាជ​អាវុធ​ខណ្ឌដង្កោ​ធ្វើ​កិច្ចសន្យា និង​អប់រំ​ណែនាំ​ហើយ​បាន​ឲ្យ​វិលត្រឡប់ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់