Paul Pogba បង្ហើបប្រាប់ពីបំណងចង់លេងជាមួយក្លឹប Real Madrid

កីឡាករ Paul Pogbaបាន​អះអាង​ថា ការលេងឲ្យ​ក្លឹប Real Madrid គឺជា​សុ​បិនរបស់កីឡាករ​គ្រប់រូប​ ។ ខ្សែបម្រើ​ក្លឹប Man Utd​រូបនេះ​បាន​និយាយអំពី​ក្លឹប Real Madrid ក្នុងសន្និសីទ​កាសែត​មួយ​នៅ​ប្រទេសបារាំង​នៅ​មុន​ជំនួប​ជាមួយ​ក្រុម​បារាំង​និង​ក្រុមម៉ុលដាវី។     

កន្លង​មក​ Pogba ត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​មក​ក្លឹប Real Madrid អំឡុង​ពេល​លោក Jose Mourinhoដឹកនាំនៅ​Man Utd​ ប៉ុន្តែពេលនោះកីឡាកររូបនេះ​មិនទទួលបាន​ចំណាប់អារម្មណ៍​ទេ។

        ចាប់តាំងពី​លោក Ole Gunnar Solskjaerចូល​ដឹកនាំ​បណ្តោះ​អាសន្ន​នៅពហុកីឡាដ្ឋាន Old Trafford ប៉ុកបា បានបង្ហាញមុខ​ញឹកញាប់​ជាមួយក្រុម​ជម្រើស​Man Utd។

        កីឡាកររូបនេះរកបាន​៩គ្រាប់ហើយ​ ចាប់តាំងពី​លោក Solskjaer ចូល​មក​ដឹកនាំ​កាល​ពី​ខែ​ធ្នូ

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab