ឃាត់កូនសិស្សគេចសាលា៥នាក់អប់រំ

កណ្តាល​ ៖ ប៉ូលិសស្រុកកៀនស្វាយ បានបង្ក្រាបក្មេងទំនើង០៥ នាក់ គេចសាលា​ កាលពីថ្ងៃទី២១មីនា២០១៩ វេលាម៉ោង៣និង៣០នាទីរសៀលនៅ ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា​ ក្មេងទំនើង ០៥ នាក់រួមមាន៖​ ១-ឈ្មោះថន វាសនាភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្ទឹង២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ២-ឈ្មោះឈិន សម្បត្តិភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិ សំរោងក្អែរ៣ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល, ៣-ឈ្មោះហុក លីហៀង ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ៤-ឈ្មោះ ស៊ិន សុធីប ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង៥-ឈ្មោះ ទិត្យ គីមរ៉ុង ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ ស្ទឹង ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

​ប៉ូលិសបន្តថា​ ដំបូងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសំរោងធំ សហការជាមួយកម្លាំងប្រជាការពារឃុំចុះល្បាតក្នុងភូមិសាស្រ្ត ប្រទះឃើញក្មេងទំនើងមួយក្រុមមានគ្នា ចំនួន០៥នាក់ដូចមានឈ្មោះខាងលើ។ ដោយមានការសង្ស័យកម្លាំងបានឆែកឆេររកឃើញ មានខ្សែក្រវ៉ាត់ដាក់មីញ៉ុងម៉ូតូចំនួន០១ និងកូនកាំបិត០១រួចក៏នាំខ្លួនមកប៉ុស្តិ៍សួរនាំធ្វើកិច្ចសន្យា និងបានហៅអាណាព្យាបាលមកយកទៅអប់រំបន្តទៀត៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab