adverise with khmeread 1

​ក្មេងស្រី​ឥណ្ឌា​ត្រូវគេ​រំលោភ​ហើយ​ដុត​សម្លាប់ចោល​ក្នុងផ្ទះ​!

​ក្មេងស្រី​អាយុ ១៥ ឆ្នាំ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​របួស​រលាក​ដ៏​ធ្ងន់ធ្ងរ បន្ទាប់ពី​នាង​ត្រូវបាន​គេ​រំលោភ និង​បាន​ដុត​ផ្ទះ​របស់​នាង​ស្ថិតក្នុង​ទីក្រុង Greater Noida ក្បែរ​រដ្ឋធានី Delhi នៃ​ប្រទេស​ឥណ្ឌា​។​

​ក្រុម​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា​នាង​បាន​រងរបួស​រលាកភ្លើង ៩៥% លើ​រាងកាយ​។​

​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​លោក Rakesh Yadav បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន BBC Hindi ថា ក្រុមមន្ត្រី​ប៉ូលីស​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​ស្ថិតនៅក្នុង​ឧបទ្ទវ​ហេតុនេះ​។​

​លោក Yadav បានបញ្ជាក់​ប្រាប់ថា ជនសង្ស័យ​ឈ្មោះ Ajay Sharma បាន​ល្បួង​ក្មេងស្រី​រូបនោះ​ដើម្បី​ជួប​គាត់​នៅលើ​ដំបូលផ្ទះ​របស់​នាង ជា​កន្លែង​ដែល​គាត់​ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​ចាប់រំលោភ​នាង​និង​បាន​ព្យាយាម​បំបិទមាត់​នាង​ដោយ​ប្រើប្រាស់​ភ្លើង​ដុត​ខ្លួនប្រាណ​របស់​នាង​។​

​លោក​បាន​បន្ថែមទៀតថា​ករណី​នៃ​ការរំលោភ​សេពសន្ថវៈ​និង​ប៉ុនប៉ង​ឃាតកម្ម​មួយ​ត្រូវបាន​គេ​កសាង​សំណំ​រឿង​ឡើង​តុលាការ​ប្រឆាំងនឹង​ជនសង្ស័យ Sharma ហើយ​។

​សន្តិសុខ​ត្រូវបាន​បង្កើន​នៅក្នុង​ភូមិ Tigri ជា​កន្លែង​ដែល​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​។​

​លោក Yadav បញ្ជាក់​បន្ថែមទៀតថា​ពួកគេ​បាន​សង្ស័យថា​ករណី​មួយ​នេះ​អាចទាក់ទង​ល្បែង "​ស្នេហា​ត្រីកោណ​" ហើយ​លោក​បាន​បន្ថែមថា​ការស៊ើបអង្កេត​បន្ថែមទៀត​ដែល​កំពុង​នឹង​ដំណើរការ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់