សមត្ថកិច្ចចម្រុះឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀននៅព្រែកព្នៅ

ភ្នំពេញ​ ៖ ប៉ូលិសខណ្ឌព្រែកព្នៅសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានឃាត់ជនសង្ស័យ២នាក់ក្នុងករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀននៅថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ត្រង់ចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទះ មុខអនុវិទ្យាល័យព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់- ខណ្ឌព្រែកព្នៅ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១.ឈ្មោះ សល់ វិសាល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាមនិង ២.ឈ្មោះ យ៉ាង សារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

សម្ភារៈដកហូតរួមមាន​ ១.ក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០២កញ្ចប់ថង់តូច, ២.ម៉ូតូម៉ាក ស៊ុយសូគីឡែត ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ ១DM-២៦៦៧ ចំនួន ០១គ្រឿងនិង ៣.ទូរស័ព្ទម៉ាក oppo ចំនួន ០១គ្រឿង។

បច្ចុប្បន្នប៉ូលិសបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងនាំយកមកអធិការដ្ឋានប៉ូលិខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab