ឃាត់ជនបរទេសម្នាក់ពាក់ព័ន្ធថ្នាំញៀននៅស្វាយប៉ាក

ភ្នំពេញ​ ៖ ប៉ូលិសខណ្ឌឫស្សីកែវបានឃាត់ជនបរទេសម្នាក់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនដោយខុសច្បាប់​ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២រំលងអធ្រាត្រ ត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងហុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិយួន មានទីលំនៅក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ សម្ភារៈដកហូតមានក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូច។

បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញខណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab