adverise with khmeread 0

នាង Courtney Stodden លេង​ស្ទីល​តាម Kim Kardashian ស្រាត​ហ្មត់​គ្មាន​សល់​បង្ហោះ​ចូលទៅក្នុង Instagram

នាង Courtney Stodden បាន​លួច​លេង​ស្ទីល​តាម​ភរិយា​លោក Kayne West គឺ​នាង Kim Kardashian ដោយបាន​ឈរ​កាច់រាង​ននលគក​ថតរូប Selfie កាលពីពេល​ថ្មីៗ​នេះ​។​

​តារា​ម៉ូ​ដែល​រូបនេះ​បាន​ចែកចាយ​រូបថត​ស្រាត Selfie ជាមួយ​ប្រិយមិត្ត​របស់​នាង​នៅលើ​បណ្តាញ​សង្គម Instagram ដែល​នាង​បានបង្ហាញ​ថា​នាង​កំពុងធ្វើការ​នៅលើ​គម្រោង​តន្ត្រី​ថ្មី មួយថ្ងៃ​បន្ទាប់ពី​រូបថត​អាក្រាត​របស់​នាង Kim បាន​បង្កឱ្យមាន​ការរិះគន់​ជា​សាធារណៈ​ពាសពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

​តារា​ម៉ូ​ដែល​វ័យ ២១ ឆ្នាំ​រូបនេះ​បាន​ព្រលយ​ពាក្យ​ចូលទៅក្នុង Instagram ថា "​កំពុងធ្វើការ​ងារ​លើ​អាល់​ប៊ុ​ម​ទោល​! វា​នឹង​មកដល់​ឆាប់ៗ​នេះ​...​អាល់​ប៊ុ​ម Oh & I មិនអាច​រក​អ្វី​ស្លៀកពាក់​បាន​ដូចគ្នា មើល​នែ៎នាង Kim!"​។

​ហើយ​នាង​បាន​បន្ថែម​ដោយបាន​សរសេ​ពាក្យពេចន៍​មួយចំនួន​បន្តទៀតថា "​បញ្ហា​ស្រីៗ និង នាង Kim Kardashian"​។​

​ស្រី​ស្រស់​សក់ទង់ដែង​រូបនេះ​បាន​បង្ក​ឱ្យ​ប្រិយមិត្ត​រំជើបរំជួល​ចិត្ត​ខណៈដែល​នាង​បាន​យកដៃ​របស់​នាង​ចាប់​កាន់​ដើមទ្រូង​របស់​នាង និង​បាន​លេង​ស្ទីល​ខាំ​បបូរមាត់​មើលទៅ​គួរឱ្យ​ព្រឺ​សម្បុរ ដោយ​នាង​បានបង្ហាញ​ខ្លួន​នៅក្នុង​បន្ទប់​របស់​នាង ស្រដៀង​គ្នា​ទៅនឹង​រូបថត​ដែល Kim Kardashian បានបង្ហាញ​កាលពី​ថ្មីៗ​នេះដែរ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់