នាយករដ្ឋមន្ត្រីជប៉ុនស្នើសេចក្តីព្រាងច្បាប់មួយដើម្បីដាក់ទោសឪពុកម្តាយណាដែលវាយកូនដើម្បីស្តីប្រដៅ សូម្បីវាយគូទក៏ជាប់គុកដែរ!

នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងសមាជិកគណៈរដ្ឋមន្ត្រីរបស់គាត់កាលពីថ្មីៗនេះ បានដាក់ស្នើសេចក្តីព្រាងច្បាប់មួយ ដែលធ្វើឱ្យក្លាយជាខុសច្បាប់សម្រាប់ឪពុកម្ដាយណាដែលវាយដំលើកូន នៅពេលប្រដៅពួកគេ ខណៈដែលចំនួននៃករណីការរំលោភបំពានលើក្មេងកំពុងកើនឡើងក្នុងប្រទេសនេះ។

សេចក្តីព្រាងច្បាប់នោះបានស្នើដោយគណៈរដ្ឋមន្ត្រីជប៉ុន ដែលមានរដ្ឋមន្រ្តីជាន់ខ្ពស់ជាច្រើនរួមមាននាយករដ្ឋមន្ត្រីជប៉ុនផ្ទាល់នៅថ្ងៃទី ១៩ ខែមីនា។ ប្រសិនបើត្រូវបានអនុម័ត សេចក្តីព្រាងច្បាប់នោះនឹងធ្វើឱ្យមានការខុសច្បាប់សម្រាប់ឪពុកម្ដាយដែលប្រដៅកូនរបស់ពួកគេដោយប្រើហិង្សា រួមមានទាំងការទះគូទផងដែរ។

នាយករដ្ឋមន្ត្រីវ័យ ៦៤ ឆ្នាំរូបនេះបាននិយាយថា "ដើម្បីបង្ការការរំលោភបំពាន និងដើម្បីរកឱ្យឃើញ និងដោះស្រាយវាឱ្យបានឆាប់រហ័ស នៅពេលវាកើតឡើងនោះ វិធានការការពារកុមារនឹងត្រូវអនុម័ត"៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab