Everton កំពុងពិចារណាផ្ទេរខ្សែការពារ Kieran Trippier របស់ក្លឹប Spurs

ក្លឹប Everton បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករ Kieran Trippierនៅរដូវក្តៅ​នេះ​ ស្របពេល​ក្លឹប​ Spursកំពុងពិចារណា​លក់​ខ្សែការ​ពារ​រូប​នេះ។ 

        កន្លងមក Everton ត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ​ Trippier ហើយ​ប្រសិន​បើ​សម្រេចកិច្ច​ព្រមព្រៀង​មែននោះកីឡាកររូបនេះនឹង​ត្រូវ​​ប្រជែង​ជាមួយកីឡាករ​​ Seamus Coleman ខណ:Everton ក៏​ត្រៀម​កោះហៅ​ជម្រើស​យុវជនក្រោម​អាយុ​២១​ឆ្នាំJonjoe Kenny របស់អង់គ្លេស​ផងដែរ។

        ​គេវាយ​តម្លៃ​Trippier​ប្រហែល​២០លាន​ផោន​ ស្របពេល​កិច្ច​សន្យា​បច្ចុប្បន្ន​ជាមួយក្លឹប Spursបន្ត​រហូត​ដល់​ឆ្នាំ​២០២២ប៉ុន្តែតាម​សេចក្តី​រាយ​ការណ៍​ជា​ច្រើន​បាន​ឲ្យ​ដឹងថា ក្លឹប Spursកំពុង​ត្រៀម​លក់​កីឡាករ Trippier និង​ខ្សែការ​ពារស្លាបស្តាំ Serge Aurierដើម្បី​យក​ប្រាក់សម្រាប់​ផ្ទេរ​កីឡាករ Aaron Wan-Bissakaរបស់​ក្លឹប Crystal Palace ។ 

        Trippier បានបង្ហាញមុខ​ញឹកញាប់សម្រាប់ក្រុម Spursនៅ​រដូវកាល​នេះ ប៉ុន្តែ​មាន​ការ​លំបាក​ក្នុងការ​ស្វែងរក​ទម្រង់លេង​ដ៏ល្អ ដែលខ្លួន​ធ្លាប់បង្ហាញនៅ​វើលខាប់ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។ ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​ត្រូវ​ប្រជែង​ជាថ្មី ដើម្បី​ស្វែង​រកកៅអីក្នុងក្រុមជម្រើស​ជាតិ​អង់គ្លេស​ បន្ទាប់ពីត្រូវ​ដាក់ឲ្យ​លេងជាកីឡាករ​បម្រុង​ អំឡុង​ពេល​ក្រុម​អង់គ្លេស​ឈ្នះ​៥-០លើក្រុមសាធារណៈរដ្ឋ​ឆែកកាលពី​យប់ថ្ងៃសុក្រ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab