បញ្ញវន្តចិនអត់ផ្ទះនៅជាង១ទសវត្សរ៍ កំពុងល្បីពេញបណ្តាញសង្គមចិន ព្រោះតែសមត្ថភាពមិនធម្មតាខាងអក្សរសិល្ប៍បុរាណ

បុរសគ្មានផ្ទះសម្បែងម្នាក់បានល្បីលើបណ្ដាញសង្គមចិន ដោយសារគាត់ គឺជាអ្នកជំនាញអក្សរសិល្ប៍ Guoxue របស់ចិន។

លោក Shen Wei ដែលមកពីសៀងហៃ បានរស់នៅក្នុងជីវិតបែបអ្នកត្រាច់ចរអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ យ៉ាងណាមិញ វីដេអូគាត់ពោលសម្រង់សម្តីរបស់ខុងជឺ និងពិភាក្សាពីគុណសម្បត្តិនៃមេរៀនចំនួន ៤ របស់លាវហ្វានក្នុងសតវត្សរ៍ទី ១៦ ហាក់ដូចជាធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សដោយសារតែស្ថានភាពរបស់គាត់។

នេះទទួលបានអ្នកមើលដល់ទៅរាប់លានដង។ វីដេអូមួយ បង្ហាញគាត់កំពុងចោមរោមដោយហ្វូងមនុស្សតាមផ្លូវ ហើយទូរសព្ទ័ជាច្រើនកំពុងចាប់យករូបភាពរបស់គាត់។

ដកស្រង់សម្ដីដោយសារព័ត៌មាន ECNS លោក Shen និយាយថា "ខ្ញុំមិនចង់ល្បីទេ ហើយខ្ញុំចង់បានជីវិតស្ងប់ស្ងាត់មួយ។ ខ្ញុំចាស់ហើយ ហើយខ្ញុំដឹងជោគវាសនារបស់ខ្ញុំថាយ៉ាងម៉េចហើយ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...