ប្តីក្រោយរំលោភសេពសន្ថវៈកូនដើម ត្រូវប៉ូលិសវ៉ៃខ្នោះបញ្ជូនទៅតុលាការ

សៀមរាប ៖ ប៉ូលិសខេត្តសៀមរាប​ បានបញ្ជូនបុរសម្នាក់ទៅតុលាការនាល្ងាច​ ថ្ងៃទី២៣ មីនា ឆ្នាំ២០១៩​ បន្ទាប់ពីកម្លាំងប៉ូលិសស្រុកប្រាសាទបាគង បានទទួលពាក្យបណ្តឹងពីឈ្មោះ គឺ ឈុំ ភេទស្រី អាយុ​៣០ឆ្នាំ រស់ នៅភូមិគោក ​ឃុំរលួស ស្រុកប្រាសាទបាគង នៅរសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩  បានចោទប្រកាន់លើប្តីក្រោយរបស់ខ្លួនឈ្មោះ ដែង ឆាន ហៅឆាត ភេទប្រុស អាយុ៣៩ឆ្នាំ លើករណីរំលោភសេពសន្ថវៈលើកូនស្រីដើម២នាក់​។
 
ក្រោយពីបានទទួលពាក្យបណ្តឹងកម្លាំងប៉ូលិសផ្នែកជំនាញស្រុកបានកោះអញ្ជើញជនសង្ស័យមកធ្វើការសាកសួរ។ បន្ទាប់ពីកម្លាំងប៉ូលិសជំនាញសាកសួរនិងស្រាវជ្រាវបានឱ្យដឹងថា ជនសង្ស័យបានយកដៃលូកចូលក្នុងប្រដាប់ភេទកូនស្រីឈ្មោះ​ ស.ឡ​ អាយុ៨ឆ្នាំ។ កម្លាំងប៉ូលិសបានស្រាវជ្រាវបន្តពីកូនស្រីបងឈ្មោះ​ ស.ស.រ​ អាយុ១៣ឆ្នាំ បានឱ្យដឹងថា​ ឪពុកចុងបានចាប់រំលោភសេពសន្ថវៈលើខ្លួនដែរ ចំនួន២ទៅ៣លើកកាលទៅ នៅខេត្តព្រះវិហារ និងនៅភូមិគោកស្រុកផ្ទាល់។

ក្នុងករណីនេះកម្លាំងប៉ូលិសស្រុកប្រាសាទបាគងបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋានប៉ូលិសខេត្តដើម្បីអនុវត្តនីតិវិធីបន្ត។

ក្នុងករណីនេះរលោកវរសេនីយ៍ឯកជា​ ហេងនាយការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តបានឱ្យដឹងថា​  ក្រោយពីការសាកសួរស្រាវជ្រាវរបស់កម្លាំងប៉ូលិសការិយាល័យជំនាញជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្តដើម្បីអនុវត្តនីតិវិធីបន្តនៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab