adverise with khmeread 1

​សមាជិក​ក្រុម T-ara នាង Hyomin បញ្ចេញ​វីដេអូ​បទ​ចម្រៀង​ទោល​ថ្មី​ស៊ី​អារម្មណ៍​ខ្ទេចខ្ទី​គ្មាន​សល់​

បន្ទាប់ពី​ចាក់​ទម្លុះ​បេះដូង​អ្នកគាំទ្រ​ប្រុសៗ​ជាមួយនឹង​រូបភាព​ត្រួសៗ​មុន​ចេញ​វីដេអូ​រួចមក ឥឡូវ​នាង Hyomin សមាជិក​ក្រុម T-ara បានចេញ​ផ្សាយ​វីដេអូ​តន្ត្រី​ខ្លីៗ​វិញ​ម្តង​សម្រាប់​ការវិលត្រឡប់​របស់​នា​ង​ក្នុង​បទ​ចម្រៀង​ទោល​។

​វីដេអូ​ចម្រៀង​នេះ​បានបង្ហាញ​នូវ​បទ​ចម្រៀង “Sketch” ខ្លី​របស់​នាង​ដែលមាន​ភ្លេង Mix ជាមួយនឹង​ចង្វាក់រាំ​បែប​ស៊ី​អារម្មណ៍ R&B ហើយក៏​មានការ​ចូលរួម​ពី​តារា​សម្តែង​លោក Namgoong Min ដែល​ប្រែក្លាយ​ជាជាង​សាក់​រូប​ម្នាក់​កំពុង​ត្រូវ​នាង Hyomin បបោសអង្អែល​ដុត​កម្តៅ​អារម្មណ៍​។​

​នេះ​ក៏​ជា​អាល់​ប៊ុ​ម​ចម្រៀង​ទោល​លើក​ទី​ពីរ​របស់ Hyomin ផងដែរ ដែល​បាន​ផលិត​ដោយ​ផលិតកម្ម SM Entertainment របស់លោក Ryan Jhun ដែលជា​អ្នក​ផលិត​បទ​ចម្រៀង​ឱ្យ​ក្រុម​ចម្រៀង EXO, Red Velvet និង SHINee៕

 

adverise with khmeread
ប្រភព៖ ស៊ូមភី

មតិយោបល់