ប៉ូលិសស្រុកពួកឃាត់ខ្លួនជនសង្ស័យស្រីតែងខ្លួនជាប្រុស ដែលបានចាក់សាំងដុតទៅលើក្មេង

​សៀមរាប​ ៖​ ជនសង្ស័យស្រីតែងខ្លួនជាប្រុស​ ដែលបានចាក់សាំងដុតទៅលើក្មេងប្រុសម្នាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក​ ត្រូវបានប៉ូលិសបញ្ជូនទៅតុលាការ​ នាថ្ងៃទី២៣ មីនា ឆ្នាំ២០១៩​ បន្ទាប់ពីបានឃាត់ខ្លួន​នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១​ នៅចំណុចភូមិកោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យម្នាក់ឈ្មោះ តែម មឿត ភេទស្រី (តែងខ្លួនធ្វើប្រុស) អាយុ៣៩ឆ្នាំ នៅភូមិកោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប បានយកសាំងមួយគម្របដបចាក់ដុតទៅលើក្មេងប្រុសម្នាក់ឈ្មោះ ពន ប៉ិន ភេទប្រុស អាយុ៩ឆ្នាំ ជាអ្នកជិតខាងរស់នៅក្នុងភូមិជាមួយគ្នា បណ្តាលឱ្យជនរងគ្រោះឆេះរលាត់ស្បែកមួយចំហៀងខ្លូនផ្នែកខាងឆ្វេង។ 

​តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការប៉ូលិសស្រុកបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានហេតុការណ៍នេះកើតឡើង ដោយសារជនរងគ្រោះបានលួចលុយជនសង្ស័យអស់ចំនួន១០០០០រៀលទើបបង្កឱ្យមានហេតុការណ៍នេះកើតឡើងតែម្តង។

​ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានកម្លាំងប៉ូលិសស្រុកបញ្ជូនយកមកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។ តាមការបំភ្លឺរបស់គ្រូពេទ្យ ជនរងគ្រោះមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ហើយពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ​។ 

​ចំពោះជនសង្ស័យសមត្ថកិច្ចបានចុះស្រាវជ្រាវ ឃាត់ខ្លួនដល់កន្លែងកើតហេតុ និងបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកពួកអនុវត្តបន្តតាមនីតិវិធី៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab