សុំមិត្តភក្តិដេកផ្ទះជាមួយបាន២ថ្ងៃថ្លើមធំហ៊ានលួចម៉ូតូទៅបាត់, តែរត់មិនរួច

​ភ្នំពេញ​ ៖ ប៉ូលិសខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០១៩​ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូ នៅផ្ទះលេខ១០ ផ្លូវ០១ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០១៩ ម៉ោង៣ និង៣០នាទីរសៀល។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ម៉ិញ សុមេត្តា ភេទប្រុស អាយុ​២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះកើតហេតុ។​ ចំណែកជនសង្ស័យឈ្មោះលី យ៉ាណី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅផ្ទះកើតហេតុ។

​ប៉ូលិសបន្តថា កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០១៩ ម៉ោង៣ និង៣០នាទីរសៀលជនរងគ្រោះបានទុកម៉ូតូម៉ាក Honda Zomer-X ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ ១GA-៤៦២៥ នៅក្នុងផ្ទះកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចចេញទៅធ្វើការ។ ស្រាប់តែជនសង្ស័យត្រូវមិត្តភក្តិ ដែលមកសុំជនរងគ្រោះស្នាក់នៅបាន២ថ្ងៃ ក៏លួចយក ម៉ូតូជនរងគ្រោះជិះគេចខ្លួន។ 

​លុះដល់ថ្ងៃទី ២៣ មីនា ឆ្នាំ២០១៩ ម៉ោង៩ និង៣០នាទីយប់ ជនរងគ្រោះឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួន ម៉ាកខាងលើនៅភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក៏ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងយកមក ប្រគល់ជូនប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab