អ្នករត់ម៉ូតូឌុបជាចោរវាយបុរសជនជាតិចិនម្នាក់ឱ្យរបួសប្លន់យកទូរស័ព្ទ២គ្រឿង

ភ្នំពេញ​ ៖ មានករណីអ្នករត់ម៉ូតូឌុបវាយជនជាតិចិនយកទូរស័ព្ទដៃម៉ាកហូវៃចំនួន២គ្រឿង នៅចំណុចខាងជើងរបងសាលាកសិកម្មចំការដូង​ ស្ថិតនៅសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ នាវេលាម៉ោង៧ព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០១៩​ ។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះលី ខៃប៉ីនអាយុ៤៨ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនជនជាតិចិនកាន់លិខិតឆ្លងដែនលេខEF5026050រងរបួសស្រាល។ ដំបូងជនជាតិចិនបានចេញពីផ្ទះជួលនៅបុរីប៉េងហួតបឹងស្នោហៅម៉ូតូឌុបជិះមករកកន្លែងធ្វើទូរស័ព្ទភ្ជាប់កម្មវិធី we chatរហូតមកដល់ខាងជើងរបងសាលាកសិកម្មចំការដូងអ្នករត់ម៉ូតូឌុបបានវាយជនជាតិចិនយកទូរស័ព្ទម៉ាកហូវៃ​ ២គ្រឿងបានសម្រេចតែម្តង។ 

បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្តឹងដល់ប៉ូលិសប៉ុស្តិ៍ដង្កោ​ ជួយតាមស្រាវជ្រាវចាប់ជនល្មើសមកផ្តន្ទាទោសតាមនីតិវិធី​ ៕

adverise with khmeread
tiger
Loading ad ...