ឃាត់ខ្លួនបុរសម្នាក់ពីបទជួញដូរ និងរក្សាទុកគ្រឿងញៀននៅស្រុកមេមត់

ត្បូងឃ្មុំ ៖ កម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀនស្រុកមេមត់ និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលរំចេក​ បានចុះបង្ក្រាបករណីជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀននៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិសែនប្រពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយដកហូតម្សៅក្រាមពណ៌ស សង្ស័យថាជាថ្នាំញៀនចំនួន ០៦កញ្ចប់ធំ០១កញ្ចប់ និងតូច០៥កញ្ចប់ ។

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ជា ហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសែនប្រពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បច្ចុប្បុន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកមេមត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...