ផ្ទះលោកមេឃុំលំទង១ខ្នង ត្រូវព្រះអគ្គីភ័យលេបត្របាក់

ឧត្តរមានជ័យ​ ៖ មានគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះលោកមេឃុំលំទង មួយខ្នងបានកើតឡើងកាលពីវេលាម៉ោង០៨និង៤៥នាទី ព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ នៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។  
 
ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ជន រះ  ភេទប្រុស អាយុ៥៧ ឆ្នាំ រស់នៅភូមិឃុំខាងលើ  មុខរបរ ជាមេឃុំលំទង ។ ការខូចខាតរួមមាន  ផ្ទះទំហំ ៩,៥០ម៉ែត្រគុណនឹង១៧ម៉ែត្រ ថ្មក្រោម ឈើលើ  ឆេះខូចខាត២០ភាគរយ និងសម្ភារៈមួយចំនួនទៀត  ។

ប៉ូលិសបន្តថា​ មូលហេតុទុស្សេខ្សែភ្លើង ហើយភ្លាមៗនោះលោក អធិការស្រុក  បានដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គីភ័យ ១ គ្រឿង  ជួយអន្តរាគមន៍ពន្លត់ឱ្យរលត់ទាំងស្រុង នៅវេលាម៉ោង ០៩និង៤០នាទី ថ្ងៃ ខែឆ្នាំដដែល ក្នុងនោះមានការចូលរួមពីរថយន្តក្រុមហ៊ុនលឹមហេងគ្រុប ១ គ្រឿង ម៉ូតូរ៊ឺម៉កទឹកនិងសមត្ថកិច្ច មហាជនជាច្រើននាក់ផងដែរ៕

adverise with khmeread
tiger
Loading ad ...