adverise with khmeread Untitled 1

Lee El បង្ហាញមន្តស្នេហ៍តាមរយៈរូបភាពថ្មីសម្រាប់ទស្សនាវដ្តី Esquire

            តារាស្រីកូរ៉េកំពុងឡើងកូត​ Lee El បានបង្ហាញ​រូបភាព​សិច​ស៊ី​ទើប​នឹង​ថត​ថ្មី​​ថ្មោង​​សម្រាប់​ទស្សនាវដ្តី Esquire ហើយ​បានបង្ហាញ​រូបរាងដ៏​ស្រស់​ស្អាត​របស់​នាង។

        សម្រាប់​លេខចេញផ្សាយ​ខែមីនា​របស់​ទស្សនាវដ្តីម៉ូត​នេះ គេឃើញ Lee El ថតរូបភាព​បែបសិចស៊ីនិង​ប្រកបដោយមន្តស្នេហ៍​ច្រើន​ក្នុងលក្ខណៈ​ផ្សេងៗគ្នា។ Lee El បានធ្វើឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​ជាមួយ​នឹង​ឈុត​វាលកចំហ​ដើម​ទ្រូង​​សខ្ចី​ បិទភ្នែក​ហាក់ដូចជា​កំពុងមានអារម្មណ៍​ស្រើបស្រាល។ ចំណែក​ឈុត​មួយទៀត គេ​ឃើញ​នាងស្លៀកឈុត​អាវយឺតខ្មៅ​វាលក្លៀក បិទភ្នែក​ងើយ​មុខ​ឡើង​លើហាក់​ដូចជាកំពុងស្លុងអារម្មណ៍​ជាមួយនឹង​អ្វីម៉្យាង។

        កាលពីឆ្នាំមុន តារាស្រីរូបនេះធ្លាប់បង្ហាញមុខ​ក្នុងរឿង “The Insiders” ជាមួយ​តារា​ភាព​យន្ត Lee Byung Hun ។ នាងទទួល​បានការចាប់អារម្មណ៍​ខ្លាំង​តាម​រយៈ​ការសម្តែង​ដ៏​រស់រវើក​របស់នាង​ក្នុងភាព​យន្តនេះ។ ក្រៅពីនេះ នាងក៏​ធ្លាប់​សម្តែង​ភាព​យន្ត​ភាគច្រើនរឿងផងដែរ៕

adverise with khmeread
ប្រភព៖ koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់