ឡិចស៊ីស LX470 បើកបុករថយន្តទំនើបៗបន្តកន្ទុយគ្នាខូចខាតអស់៨គ្រឿង

ភ្នំពេញ ៖ រថយន្តទំនើបៗចំនួន៨គ្រឿង និងរថយន្តបង្កមួយគ្រឿងទៀតបានរងការខូចខាតផ្នែកខាងមុខនិងខាងក្រោយ ក្នុងករណីចរាចរណ៍រថយន្តបុកបន្តកន្ទុយគ្នាកាលពីវេលាម៉ោង១១យប់ ថ្ងៃ ទី២៣ ខែមីនា ឆ្នាំ២០១៩ នៅជាប់ហាង ហេបភីផាលេស តាមបណ្ដោយផ្លូវ លេខ១០១១ កែងផ្លូវលេខ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​។ 

​សន្តិសុខដែលប្រចាំការនៅហាង ហេបភីផាលេស ចំណុចទីតាំងកើតហេតុខាងលើបានឱ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវជាច្រើននាក់បានបើករថយន្តស៊េរីទំនើបផ្សេងៗគ្នាមកចតនៅលើចំណីផ្លូវដាក់មួយជួរត្រង់ចំណុចកើតហេតុ​។ 

​បន្ទាប់មកក៏មានបុរសម្នាក់បើករថយន្តបង្កម៉ាក ឡិចស៊ីស LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-5905 មកបុកពីក្រោយរថយន្តបន្តកន្ទុយ បណ្ដាលឱ្យខូចខាតផ្នែកខាងមុខ និងខាងក្រោយអស់ចំនួន៨គ្រឿង រួមមានរថយន្តកាមរី (បាឡែន) រថយន្តព្រូស រថយន្តឡិចស៊ីស300, រថយន្តឡង់គ្រឺស័រ​, រថយន្តCRV, រថយន្តហាយឡែនឌ័​រ, រថយន្តកាមរីហាយប្រីត និងរថយន្តឡិចស៊ីសRX330 តែមិនបណ្ដាលឱ្យ
មនុស្សរងរបួសនោះទេ​។

​ក្រោយកើតហេតុ ភាគីខាងរថយន្តបង្កម៉ាកឡិចស៊ីសLX470 បានព្យាយាមសម្របសម្រួលជាមួយភាគីខាងរថយន្តបង្កដែរ តែដោយសារតែការខូចខាតរថយន្តច្រើនពេក ការទាមទារសំណងមិនសមប្រកប ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង មកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះទាំងប៉ុន្មាន ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab