អ្នកវិទ្យាសាស្ត្រអាមេរិកផលិតចានបង្គន់ពិសេស អាចសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ដែលកើតជំងឺខ្សោយបេះដូង

ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតចានបង្គន់មួយ ដែលអាចរកឃើញជាមុននូវរោគសញ្ញានៃជំងឺខ្សោយបេះដូង មុនពេលដែលរោគសញ្ញាទាំងនោះលេចរូបរាងឡើង។

ឧបករណ៍នេះគឺបំពាក់នៅពីលើចានបង្គន់ធម្មតានិងមានឧបករណ៍ចាប់សញ្ញាដែលអាចវាស់អត្រាចង្វាក់បេះដូង សម្ពាធឈាមនិងកម្រិតអុកស៊ីសែនរបស់អ្នកជំងឺ តាមរយៈជើងរបស់ពួកគេ។

ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ផលិតផលនេះអាចជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់និងជួយសម្រួលដល់អ្នកជំងឺដែលប្រឈមគ្រោះថ្នាក់ខ្ពស់ ជាមួយព័ត៌មានត្រឹមត្រូវច្បាស់លាស់និងទាន់ពេលវេលា។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា​ បច្ចុប្បន្នមានតម្លៃ ជិត២ពាន់ដុល្លារក្នុងមួយចានបង្គន់ វាមិនមានតម្លៃថោកនោះទេប៉ុន្តែវាអាចសន្សំប្រាក់ពីការទៅមន្ទីរពេទ្យនិងលើកកម្ពស់សុខភាពរបស់មនុស្ស។

ក្រុមអ្នកបង្កើតចានបង្គន់នៅវិទ្យាស្ថានបច្ចេកវិជ្ជារ៉ូឆេស្ទើនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកបានបង្កើតនិងផលិតចានបង្គន់នេះឡើង ដោយសង្ឃឹមថានឹងកាត់បន្ថយអត្រាចំណាយនៅមន្ទីរពេទ្យ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា អ្នកជំងឺខ្សោយបេះដូងប្រហែលមួយភាគបួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យម្តងទៀតក្នុងអំឡុងពេល ៣០ ថ្ងៃបន្ទាប់ពីចាកចេញពីមន្ទីរពេទ្យ ខណៈ៤៥ភាគរយទៀតត្រូវបានបញ្ជូនមកពេទ្យវិញក្នុងរយៈពេល ៦ សប្តាហ៍។

តាមរយៈការត្រួតពិនិត្យអ្នកជំងឺនៅផ្ទះនិងមិនតម្រូវឱ្យពួកគេធ្វើអ្វីទៀតស្មុគស្មាញនោះ គ្រូពេទ្យអាចរក្សាការតាមដានអ្នកជំងឺបានយ៉ាងដិតដល់។

ទិន្នន័យពីចានបង្គន់ ដែលដំណើរការដោយប្រព័ន្ធ WiFi អាចផ្ទេរទៅវេជ្ជបណ្ឌិតដោយស្វ័យប្រវត្តិ  ប្រសិនបើចាំបាច់ ដូច្នេះវេជ្ជបណ្ឌិតអាចសម្រេចចិត្តបានថាតើអ្នកជំងឺចាំបាច់ត្រូវព្យាបាលឬអត់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab