ស្រាបៀរ ABC Extra Stout និង Tiger នឹងចាប់រង្វាន់ លើកទី១នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

រាជធានីភ្នំពេញ៖ នៅ ថ្ងៃអាទិត្យទី ៣១ ខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ ស្រាបៀរ ABC Extra Stout និង Tiger នឹងរៀបចំការចាប់រង្វាន់ជ័យមង្គលលើកទីមួយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៨-២០១៩។

          កម្មវិធី ពិសេសនេះនឹងមានការ ផ្សាយ ផ្ទាល់ លើ កញ្ចក់ ទូរទស្សន៍ MyTV ចាប់ពី ម៉ោង ៨ យប់ -៩យប់ ដោយមាន ការចូល រួម សម្តែង ដ៏អស្ចារ្យពី តារា ចម្រៀងល្បីឈ្មោះ ជាច្រើន រូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មាន ដូចជា លោក ឆន សុវណ្ណរាជ និង កញ្ញា មាស សុខសោភា។

 កម្មវិធី នេះ ធ្វើឡើង សម្រាប់តែ អតិថិជន ដែល បាន ជាវ ស្រា បៀរ ABC Extra Stout និង Tiger សម្រាប់កម្មវិធី អាពាហ៍ពិពាហ៍ របស់ ខ្លួន។ សម្រាប់ ការចាប់ រង្វាន់ លើកទីមួយនេះ ស្រា បៀរ ABC Extra និង Tiger នឹង ប្រគល់ រង្វាន់ដំណើរ កម្សាន្តក្រេបចន្ទទឹកឃ្មុំជាច្រើនរង្វាន់ជូន គូស្វាមីភរិយាថ្មីដែលមានមហាសំណាងដូចជាដំណើរកម្សាន្តនៅទីក្រុងឡុងដ៏របស់ស្រាបៀរ ABC Extra Stout ចំនួន ២ រង្វាន់  និងដំណើរកម្សាន្តនៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលីជាមួយនិងទឹកប្រាក់ ១៥០០ ដុល្លារ របស់ស្រាបៀរ Tiger ចំនួន ៥ រង្វាន់។

តើ គូ ស្វាមីភរិយា រូប ណា ខ្លះ ជា ម្ចាស់ រង្វាន់ ផ្តាច់ព្រ័ត្រដ៏អស្ចារ្យ ទាំងនេះ ?

សូមកុំ ភ្លេច ចូលរួមទស្សនា និងតាមដាន ទាំងអស់គ្នា!!!

អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។

ពិសាដោយការទទួលខុសត្រូវ៕ ​​

 

adverise with khmeread
PR
tiger
Loading ad ...