ទំនាស់រឿងប្រច័ណ្ឌប្តីដាច់ចិត្តយកដំបងវាយសម្លាប់ប្រពន្ធ

​កំពង់​ចាម​ ៖​ មានករណីអំពើឃាតកម្មមួយបានកើតឡើង​ ដោយទំនាស់​ពាក្យ​សម្ដី​រឿង​ប្រច័ណ្ឌ​ ធ្វើឱ្យបុរសជាប្តីទ្រាំទប់កំហឹងមិន​បានៗយក​ ដំបងឈើវាយសំពងប្រពន្ធ​ បណ្តាល​ឱ្យរបួសក្បាល និងដងខ្លួនជាច្រើនកន្លែង​ រហូតដល់ស្លាប់ រួចជន​សង្ស័យជាប្តីបានរត់គេចបាត់​។ 

​សមត្ថកិច្ច​ឱ្យដឹងថា​ ហេតុ​ការណ៍​នេះកើតឡើងកាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ ឃុត ផុន ភេទស្រី អាយុ៧៧ឆ្នាំ ក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើមានករណីឃាតកម្មកើតឡើង។ 

​បន្ទាប់ពីបានទទួលព័ត៌មានភ្លាមកម្លាំងជំនាញ​ ព្រហ្មទណ្ឌស្រុក​ចំការលើដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ែន ទៀងចំរើន អធិការ​ស្រុកចំការលើ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ជយោ ចុះស្រាវ​ជ្រាវដល់កន្លែងកើតហេតុបញ្ជាក់ថា​ពិតជាមានករណីឃាតកម្ម នៅចំណុចខាងលើ ដែលប្រព្រឹត្តឡើងដោយជនសង្ស័យជាប្តីឈ្មោះ ច្រិច ដន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ បានយក​ ដំបងឈើ វាយទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ ចន ថា អាយុ៣៨ឆ្នាំ ជាតិខ្មែរ បណ្តាលឱ្យរបួសក្បាល និងដងខ្លួនជាច្រើនកន្លែង​ រហូតដល់ស្លាប់​។ 

​លោកអនុសេនីយ៍ឯក ម៉ួង ម៉ង់ឌី នាយ​ប៉ុស្តិ៍រដ្ឋបាលជយោឱ្យដឹងថា​ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួន បន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកជនសង្ស័យរហូតដល់ម៉ោង៨យប់ថ្ងៃដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចលើផ្លូវខេត្តលេខ២២២ ក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ។ 

​បន្ទាប់មកបាននាំជន​ សង្ស័យ​ខាលើមកអធិការដ្ឋានប៉ូលិសស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី​៕​ 

adverise with khmeread
tiger
Loading ad ...