យ៉ាប់ណាស់, សម័យនេះហើយដើរលួចកញ្ចក់រថយន្តត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ​ ៖ ប៉ូលិសខណ្ឌចំការមនបានឃាត់ជនង្ស័យម្នាក់​ ក្នុងករណីលួចកញ្ចក់រថយន្ត​ នាថ្ងៃទី ២៤ មីនា ឆ្នាំ២០១៩ ម៉ោង​ ៣ ទៀបភ្លឺ នៅចំណុចមុខផ្ទះលេខ84 j ផ្លូវលេខ៤៣០ ភូមិ ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន​។ 

​ប៉ូលិសនិយាយថា  ជនសង្ស័យឈ្មោះ ណៃ ករណា ហៅ ម៉ាប់ ភេទ​ប្រុស អាយុ​២៨ឆ្នាំ ស្នាក់នៅជាមួយយាយក្បែរមន្ទីរពេទ្យកាល់ម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញ​ មុខរបរ មិនពិតប្រាកដ បានរកឃើញ កញ្ចក់រថយន្ត ២ គូនៅក្នុងថង់ខ្មៅ។ 

​បច្ចុប្បន្នជនសង្ស័យបាននាំមកប៉ុស្តិ៍ទំនប់ទឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌចំការមន​៕


 

adverise with khmeread
tiger
Loading ad ...