ឡាន Range Rover កំពុងបើកសុខៗឆេះខ្ទេចនៅកណ្តាលក្រុងសៀមរាប

សៀមរាប​ ៖​ មានករណីរថយន្តស៊េរីទំនើប ម៉ាកRange Roverមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AA-7666ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅកណ្តាលក្រុងសៀមរាប មិនទាន់ដឹងមូលហេតុ  កាលព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ចំណុច ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប​។

​ប៉ូលិសនិយាយថា​ សមត្ថកិច្ចថា រថយន្តនេះ ជារបស់ ឈ្មោះ ថុង ចរិយា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង​ ខេត្ត សៀមរាប​។ 

​ប៉ូលិសបន្តថា​ ពេលកើតហេតុ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋានខេត្តចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យភូមិវប្បធម៌ ១គ្រឿង ក៏បានចេញអន្តរាគមន៍ជួយពន្លត់ ក្នុងនោះរថយន្តរងគ្រោះបានរងការខូចខាត ប៉ុន្តែមិនប៉ះពាល់ដល់ជីវិតមនុស្សទេ​។ 

​ប៉ូលិសបានសន្និដ្ឋានជាបឋមថា រថយន្តដែលឆេះនេះអាចបណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្ត៕


​      
 

adverise with khmeread
tiger
Loading ad ...