ភ័យបះសក់គ្រប់គ្នា! កប៉ាល់កម្សាន្តរបស់ន័រវែសរលត់ម៉ាស៊ីនកណ្តាលសមុទ្រចំពេលកំពុងមានរលកធំៗបោកបក់ស្ទើរតែលិចកប៉ាល់

ក្រុមសង្គ្រោះបានដឹកមនុស្សតាមយន្តហោះរាប់រយនាក់ដើម្បីសង្គ្រោះមនុស្សចេញពីកប៉ាល់កម្សាន្តនៅក្បែរឆ្នេរភាគខាងលិចប្រទេសន័រវែស។

កប៉ាល់ The Viking Sky បានរលត់ម៉ាស៊ីនកាលពីថ្ងៃសៅរ៍ និងបានបញ្ចូនសញ្ញាអាសន្ន បន្ទាប់ពីវាបានចាប់ផ្ដើមរសាត់ឆ្ពោះទៅដីគោក។

កប៉ាល់នោះមានបញ្ហាចំពេលកំពុងមានរលកសមុទ្រធំៗ និងត្រូវបានគេរាយការណ៍ថា ប៉ុន្មាននាទីក្រោយមកវាក៏បានបុកទៅនឹងថ្ម។

កប៉ាល់នោះបានរលត់ម៉ាស៊ីនចំនួនបីនៃម៉ាស៊ីនបួនរបស់វា ហើយបានបំលាស់ទីសំដៅទៅកំពង់ផែដែលនៅជិតបំផុតដោយមានជំនួយពីក្ដោងរបស់វា។

មនុស្សប្រមាណ ៥០០ នាក់នៃអ្នកដំណើរចំនួន ១.៣៧៣ នាក់ត្រូវបានជួយសង្គ្រោះចេញពីកប៉ាល់។ ហើយភាគច្រើននៃអ្នកដំណើរលើកប៉ាល់នោះ គឺជាប្រជាជនអង់គ្លេស និងអាមេរិក៕


 

adverise with khmeread
tiger
Loading ad ...