Liveaction levantinodismembermentvideo 02232016 810px 810 500 55 s c1

វេជ្ជបណ្ឌិត​អាមេរិក ដែល​រំលូត​កូនជាង ១២០០ នាក់ បង្ហាញ​វីដេអូ​រ៉ាយរ៉ាប់​អំពី​ដំណើរការ​រំលូតកូន​ដ៏​គួរឱ្យ​ព្រឺព្រួច​!

​    ​ការ​រំលូតកូន​តែងតែ​ជា​ប្រធានបទ​តស៊ូ​មតិ​នៅតាម​បណ្តា​ប្រទេស​អភិរក្សនិយម​។ នៅ​សហរដ្ឋអាមេរិក មាន​រដ្ឋ​ខ្លះ​អនុញ្ញាតឱ្យ​មានការ​រំលូតកូន​ដើម្បី​គ្រប់គ្រង​ចំនួន​ប្រជាជន ហើយ​មាន​រដ្ឋ​ខ្លះទៀត​ហាម​រំលូតកូន ដោយយោង​លើ​ហេតុផល​សាសនា និង មនុស្សធម៌​។ 

​    ​លោក​វេជ្ជបណ្ឌិត Anthony Levatino គ្រូពេទ្យ​សម្ភព​-​រោគ​ស្ត្រី​ដ៏​ល្បីឈ្មោះ​មួយរូប​នៅ​អាមេរិក​បាន​លាតត្រដាង​ការពិត​ថា កាលពីមុន​លោក​បាន​ជួយ​រំលូតកូន​ចំនួន ១២០០ នាក់​ដោយសារតែ​ហេតុផល​មួយ​មុខ​គត់ គឺ​លុយ​។ លោក​បាន​សម្តែង​ភាពក្លាហាន​ដោយ​ចែករំលែក​បទពិសោធន៍​ក្នុងការ​រំលូតកូន​នេះ​ដល់​គ្រប់គ្នា​បានដឹង ព្រោះ​គាត់​យល់ឃើញថា រឿង​ដែល​គាត់​បានធ្វើ​នេះ​គឺ​មិន​ត្រឹមត្រូវ​នោះឡើយ​។ លោក​បានធ្វើ​និង​បញ្ចេញ​វីដេអូ​នេះ​ដើម្បី​ធ្វើឱ្យ​គ្រប់គ្នា​មានការ​យល់ដឹង​អំពី​ដំណើរការ​នៃ​ការ​រំលូតកូន​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​មួយ​នេះ​។ លោក​ក៏បាន​ចង្អុលបង្ហាញ​ផលប៉ះពាល់​អាក្រក់ៗ​មួយចំនួន ដែល​ស្ត្រី​អាច​នឹង​ជួប​ពេលធ្វើការ​រំលូតកូន​ផងដែរ​។ ការហូរ​ឈាម ការស្លាប់​របស់​មាតា និង​អនាគត​ជំងឺ​ពាក់ព័ន្ធ​នឹង​ការ​មាន​ផ្ទៃពោះ​គឺ​ស្ថិត​ក្នុងចំណោម​ផលប៉ះពាល់​អាក្រក់ៗ​ទាំងនោះ​៕   

 

ប្រភព៖ TrendingNewsPortal

អ្នកនឹងចូលចិត្ត

មតិយោបល់