Man Utdចូលរួមប្រជែងផ្ទេរ Callum Hudson Odoiខណ: Liverpool, PSG Bayern Munich កំពុងតាមប្រម៉ាញ់

        ក្លឹបបិសាចក្រហម​​ Man Utd នឹងចូល​រួម​ប្រជែងផ្ទេរ​កីឡាករ​វ៏យ​ក្មេង​អង់គ្លេស Callum Hudson Odoiរបស់​ក្លឹប​ Chelsea​ ខណ:ដែលក្លឹប Liverpool Dortmund និង​ Bayern Munich ក៏កំពុង​តាម​ប្រមាញ់​កីឡាករយុវជនរូបនេះផងដែរ​។

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បាន​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​រូបនេះ​បង្ហាញមុខ​ក្នុង​ការ​ប្រកួត​ឈ្នះ​​ក្រុម​សាធារណរដ្ឋឆែក ៥-០ កាល​ពី​ថ្ងៃសុក្រ។Callum បានក្លាយ​ជា​កីឡាករ​ក្មេង​ជាងគេ​ បង្ហាញមុខ​សម្រាប់ក្រុមជម្រើស​ជាតិ​អង់គ្លេស​ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នេះ ដោយ​បំបែកឯតទគ្គកម្មចាស់​របស់​លោក Duncan Edwards ។

        Callumនៅ​មិនទាន់សម្រេចចិត្ត​ចុះកិច្ចសន្យា​ថ្មី​ជាមួយក្លឹប​ Chelsea​ទេ ហើយ​កិច្ច​សន្យា​បច្ចុប្បន្ន​នឹងផុត​នៅ​ឆ្នាំ​២០២០​ ដោយ​គ្មានការ​ចរចាបន្ថែម​កើត​ឡើង​ចាប់តាំងពី​ខែ​មករា​។ ប៉ុន្តែស្ថានភាព​របស់​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​កាន់តែ​ស្មុគស្មាញ​ ដោយ​សារក្លឹប​ Chelsea ​ជាប់​បម្រាម​ហើយពួកគេកំពុង​ឧទ្ធរណ៍​។

        បើទោះបីជា Chelsea ចង់​រក្សា​កីឡាករ​រូបនេះ ហើយ​ផ្តល់​ប្រាក់ឈ្នួល​ ៨៥.០០០​ផោន​ក្នុងមួយសប្តាហ៍​ក៏ដោយ ក៏ប្រាក់មិនមែនជារឿង​សំខាន់​ទេ​ ដោយ​សារកីឡាករ​រូបនេះ​ចង់បាន​ឱកាសអភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab