លោក Jose Mourinhoកំពុងពិចារណាត្រឡប់មកកាន់ការងារជាគ្រូបង្វឹកវិញនៅរដូវក្តៅនេះ

        បន្ទាប់ពីត្រូវក្លឹប​ Man Utd​​បណ្តេញ​ចេញ​​កាលពីខែ​ធ្នូ ពេលនេះគ្រូបង្វឹកលោកJose Mourinhoកំពុង​ផ្តោត​គោលដៅ​វិលត្រឡប់​មក​កាន់​ការ​ងារដឹកនាំ​វិញនៅ​រដូវក្តៅ​នេះ ។

        គ្រូបង្វឹក​វ័យ​៥៦​ឆ្នាំ​រូបនេះបានសារភាព​ថា លោក​ត្រៀម​ខ្លួន​ស្វែង​រក​ក្លឹបថ្មីនៅ​រដូវក្តៅនេះក្រោយពី​ចំណាយ​ពេល​នៅក្រៅការងារបាល់ទាត់មួយរយ:។ លោក​បាននិយាយថា “​ខ្ញុំ​ចង់​វិលត្រឡប់​មក​វិញនៅ​រដូវក្តៅខែមិថុនា​ដើម្បីចូលរួម​ជាមួយ​ក្លឹប​ថ្មី​និង​រដូវកាល​ថ្មី។ ខ្ញុំដឹងពី​អ្វីដែល​ខ្ញុំចង់​ដឹង និងចង់ធ្វើ”។

        អតីត​គ្រូបង្វឹក​ក្លឹប​ Chelsea និងក្លឹប Man Utd​រូបនេះ​បានអះអាងថា លោក​គ្មាន​ខ្វល់ខ្វាយ​អ្វីនោះ​ទេ​ ប៉ុន្តែមិនមែនស្ថិតក្នុងពេលលំហែ​ ឬធុញថប់​ដោយ​សារ​គ្មាន​អ្វីធ្វើនោះទេ ព្រោះខ្ញុំកំពុង​ធ្វើ​ការងារ និង​ត្រៀម​ខ្លួន​សម្រាប់​ការងារថ្មី។ 

        លោកបន្តថា “​វាពិបាក​និយាយណាស់។ ប្រសិនបើ​ខ្ញុំ​និយាយថា ទេ​ វាហាក់ដូចជា​ខ្ញុំ​មិនពិចារណា​ ខ្ញុំ​ហាក់ដូចជា​មិន​ស្មោះត្រង់​នឹង​អ្នក​ទាំង​អស់គ្នា​។ ប្រសិនបើ​ខ្ញុំ​ថា បាទ វាហាក់ដូចជា​ខ្ញុំ​នឹង​ចាប់ផ្តើម​ការ​ប៉ាន់ប្រមាណ​ថា ក្លឹបមួយ​ចំនួន​ចាប់អារម្មណ៍​ខ្ញុំ”៕

adverise with khmeread
tiger
Loading ad ...