Man Utdគ្រោងចំណាយប្រាក់២៥០លានផោន ដើម្បីផ្ទេរកីឡាករវ័យក្មេងបីរូបរួមមានកីឡាករ JoaoFelix, Ruben Dias និង Bruno Fernandes

        ​កីឡាករ​ឆ្នើម​វ័យ​ក្មេង​បីរូប​របស់​ព័រទុយហ្គាល់​កំពុងស្ថិតក្រោមការតាមប្រម៉ាញ់របស់ក្លឹប​ Man Utd ប៉ុន្តែអាចនឹង​ធ្វើ​ឲ្យ​ក្លឹបនេះត្រូវ​ចំណាយ​ប្រាក់​សរុប​២៥០លានផោន។

        គ្រូបង្វឹកលោក Ole Gunnar Solskjaerចង់​ផ្ទេរ​កីឡាករ​ឆ្នើម​វ័យ​ក្មេង​ជាជាង​កីឡាករវ័យ​ចំណាស់​ដែល​​មាន​បទពិសោធន៍។ហេតុដូច្នេះហើយ​បាន​ជា​លោក​ទាមទារឲ្យមាន​ការ​ផ្តល់​ព័ត៌មាន​ថ្មី​ជុំវិញ​ការ​វិវឌ្ឍរបស់​កីឡាករ Joao Felix វ័យ​១៩​ឆ្នាំដែលមាន​តម្លៃ​ផ្ទេរ ១០៥​លានផោន​និង​ Ruben Dias វ័យ២១​ឆ្នាំ​ របស់ក្លឹប Benficaមាន​តម្លៃ​ផ្ទេរ​៥០លានផោន​នឹង​កីឡាករBruno Fernandesវ័យ​២៤​ឆ្នាំ​​របស់ក្លឹប Sporting Lisbon មាន​តម្លៃទិញផ្តាច់​៩៥លានផោន ។

        ដូច្នេះប្រសិនបើ​ក្លឹប​ណាមួយ​ចង់បាន​កីឡាករ​ទាំង​បីរូបនេះ លុះត្រាតែហ៊ាន​ចំណាយ​ប្រាក់​២៥០​លាន​ផោន​។

        ប៉ុន្តែ​ក្លឹបកំពូល​ៗ​នៅអឺរ៉ុប​រួម​ទាំង​ក្លឹប​ Man City, Juventus, Barcelona និង Real Madrid ក៏ចាប់អារម្មណ៍​នឹង​កីឡាករ​ទាំង​បីរូបនេះដែល​បានបង្ហាញមុខ​ជា​ប្រចាំ​ក្នុងក្រុមជម្រើស​ជាតិ​របស់ប្រទេស​ព័រទុយហ្គាល់៕

 

adverise with khmeread
tiger
Loading ad ...