ការប្រកួតផ្តាច់ព្រ័ត្រកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រផ្នែកបុរសប្រចាំខេត្តសៀមរាបលើកទី២ បើកជាផ្លូវការហើយ

សៀមរាប៖ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំខេត្តខេត្តសៀមរាបនៃកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ចាប់​ផ្តើម​បើក​ឆាក​ជាផ្លូវការហើយនៅ​ព្រឹក​ថ្ងៃ​សុក្រទី​ ២២ ខែ​មីនា​​ នៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ទីរួមខេត្ត សៀមរាបដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។

​          គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ថា នេះគឺជាការប្រកួត 1-Star World Tour ដែលប្រារព្ធធ្វើឡើងនៅខេត្ត សៀបរាមសម្រាប់កីឡាករផ្នែកបុរស សម្រាប់រង្វាន់ទឹកប្រាក់សរុបគឺ ៦០,០០០ដុល្លារអាមេរិក ដោយក្រុមជយលាភីនីមួយៗនៃក្របខណ្ឌ1-Star World Tour នឹងទទួលបានរង្វាន់ទឹកប្រាក់ ៥,០០០ ដុល្លារអាមេរិក ចំណែកក្រុមជ័យលាភីនីមួយៗនៃក្របខណ្ឌ 2-Star World Tour នឹងទទួលបានរង្វាន់ទឹកប្រាក់ ២៥,០០០ ដុល្លារអាមេរិក។

ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវវ័យ និងអតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយឆ្នាំនេះមានក្រុមជាង១២០មកពីជាង៤០ប្រទេសរួមទាំងកម្ពុជាបានចូលរួមការប្រកួតនេះ។ ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះនឹងផ្តល់ភាពរំភើបរីករាយក្រៃលែងសម្រាប់ទស្សនិកជន ដោយមានកីឡាករមកពីបណ្តាប្រទេសជាច្រើននឹងចូលរួមប្រកួតប្រជែងគ្នានៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសន្សំពិន្ទុឈានចូលវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ FIVB World Tour  ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០នៅប្រទេសជប៉ុន ដើម្បីឈានរកទៅជើង​ឯកពិភពលោក។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ពិសេសនេះឲ្យបានច្រើនកុះករ។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។​

 ពិសាដោយការទទួលខុសត្រូវ៕