ការប្រគំតន្ត្រីយក្សនៃការកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ធ្វើឲ្យកក្រើកទឹកដីអង្គរសៀមរាប

សៀមរាប៖ការប្រគំតន្ត្រីយក្សនៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ប្រចាំមណ្ឌលសៀមរាបកាលពីយប់ថ្ងៃទី២៣ ខែមីនាឆ្នំា២០១៩នេះ បានធ្វើឲ្យកក្រើកខេត្តសៀមរាបដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវត្តមានតារាចម្រៀងល្បីជាច្រើនរូប។


វត្តមានតារាចម្រៀងសុទ្ធតែចេញមុខបកស្រាយម្នាក់ៗជាច្រើនបទទាំងបទមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ។ តារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចម្រៀងកំពុងនិយមជាច្រើនរូបទៀតដូចជាកញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ លោក ហ្សូណូ អ្នកនាងសុខស្រីនាង កញ្ញា សួស វីសា កញ្ញាទេព បូព្រឹក្ស លោក នីកូ លោក ស្តិប ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។


សូមកុំភ្លេចចូលរួមទស្សនាកម្មវិធីប្រគំតន្រ្តីរាត្រីចុងក្រោយនៅយប់ថ្ងៃស្អែកទី ២៤ ខែមីនា ឲ្យបានច្រើនកុះករ។ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖https://www.facebook.com/AnchorBeerKH/។
ពិសាដោយការទទួលខុសត្រូវ៕


 

adverise with khmeread
PR
tiger
Loading ad ...