ស្ត្រីយួនម្នាក់លួចការ៉េមនៅផ្សារម៉ាត SUPER DUPER ត្រូវប៉ូលិសឃាត់ខ្លួន

​ភ្នំពេញ​ ៖​ ស្ត្រីយួនម្នាក់លួចការ៉េមនិងតៅហ៊ូនៅផ្សារម៉ាត SUPER DUPER ត្រូវប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ឃាត់ខ្លួននៅថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៤៥នាទីនៅចំណុចក្នុងម៉ាតផ្ទះលេខ៩២អឺ០ ផ្លូវលេខ៦៣ ភូមិទី១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ បេក ជី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិយួន មុខរបរ មិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដ (ជួលផ្ទះនៅចល័ត)។ វត្ថុតាងចាប់យកការ៉េមមួយប្រអប់និងតៅហ៊ូមួយកែវបានប្រគល់ជូនជនរងគ្រោះវិញ។

​ចំណែកជនរងគ្រោះឈ្មោះ ផាត់ សយ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងផ្សារម៉ាត មានទីលំនៅភូមិមិត្តភាព ផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

​ប៉ូលិសបន្តថា កាលថ្ងៃទី២៤ មីនា ២០១៩ វេលាម៉ោង១១ និង៤៥នាទី ជនសង្ស័យឈ្មោះ បេក ជី ភេទស្រី អាយុ២៩ឆ្នាំ បានជិះម៉ូតូឌុបចេញពីផ្ទះមកផ្សារម៉ាតយីហោ SUPER DUPER ទីតាំងផ្ទះលេខ៩២ ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ​។ 

​ពេលចុះពីលើម៉ូតូជនសង្ស័យបានដើរចូលផ្សារម៉ាតតែម្នាក់ឯងហើយបានលួចយកការ៉េមមួយប្រអប់ និងតៅហ៊ូមួយដបដាក់ចូលក្នុងកាបូបស្ពាយ ត្រូវបានបុគ្គលិកផ្សារម៉ាតឃើញបានស្រែកឆោឡោ ជនសង្ស័យបានរត់ចេញមកខាងក្រៅ​។ 

​បន្ទាប់មកកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ដែលកំពុងជិះម៉ូតូល្បាតឃើញ បានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងខាងលើយកមកប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ធ្វើការសាកសួរ។

​ចំពោះមុខប៉ូលិសបានប្រើប្រាស់វិធានការជំនាញសួរចំលើយរកបក្ខពួក និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក។ ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន តែមិនធ្លាប់ជាប់ពន្ធនាគារទេ៕

adverise with khmeread
tiger
Loading ad ...