ស្រ្តីម្នាក់ធ្លាប់ជាប់គុក២ឆ្នាំរឿងគ្រឿងញៀនឥឡូវ ឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន

​កណ្ដាល​ ៖ ស្ត្រីសង្ស័យម្នាក់ ត្រូវបានប៉ូលិសស្រុកស្អាង សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាលន់  និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ចុះបង្ក្រាបឃាត់ខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង១០នាទី ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ជួប សុវណ្ណារ៉េត ហៅ ឌឿន ស្ថិតក្នុងភូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

​លោកវរសេនីយ៍ឯក សេង សុជាតិ អធិការប៉ូលិសស្រុកស្អាងបានឱ្យដឹងថា ស្រ្តីសង្ស័យឈ្មោះ ជួប សុវណ្ណារ៉េត ហៅឌឿន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ប្រតិបត្តិការបង្រ្កាបខាងលើនេះ សមត្ថកិច្ចជំនាញ បានធ្វើការដកហូតវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន ១៦កញ្ចប់ ក្នុងនោះ ធំ ០២កញ្ចប់ និងតូច ១៤កញ្ចប់​។

​លោកអធិការបន្តថា បន្ទាប់ពីទទួលព័ត៌មានថា ស្រ្តីសង្ស័យខាងលើ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅផ្ទះស្ត្រីសង្ស័យ ភ្លាមនោះលោកក៏បានបញ្ជាឱ្យសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលតាលន់ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ចុះបង្ក្រាបឆែកឆេរផ្ទះស្រ្តីសង្ស័យខាងលើ បានរកឃើញវត្ថុតាងថ្នាំញៀនចំនួន១៦កញ្ចប់ ឈានដល់ចាប់ខ្លួនស្រ្តីសង្ស័យខាងលើ យកមកអធិការដ្ឋានស្រុក ក៏សាងសំណុំរឿងចាត់ការតាមច្បាប់។

​គួរបញ្ជាក់ថា ស្រ្តីសង្ស័យខាងលើ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល២ឆ្នាំ រួចមកហើយ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីឆ្នាំ២០១៦៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab