ប៉ូលិសស្រុកបន្ទាយស្រី ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

​សៀមរាប​ ៖ ប៉ូលិសស្រុកបន្ទាយស្រី ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួចម៉ូតូនៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ ​នៅមុខផ្សារបន្ទាយស្រី ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី។

លោកវរៈសេនីយ៍ឯក ឡុង សំណាង អធិការស្រុកបានឱ្យដឹងថា​ ម៉ូតូដែលបានបាត់នោះម៉ាកហុងដាសេ ១២៥ ខ្មៅ (២០១៩) លេខតួម៉ាស៊ីន ND ៥៤៦៣១១០ ស្លាកលេខ1AE៥៤១៨។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ៣នាក់រួមមាន៖ ១-ឈ្មោះ ហាច ហួស ភេទប្រុស អាយុ៤១ឆ្នាំ, ២-ឈ្មោះ នឹង មេសា ភេទស្រី​ អាយុ២២ឆ្នាំ អ្នកទាំងពីរប្តីប្រពន្ធនៅភូមិខ្នាថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប និង៣-ឈ្មោះ មៀន ដង ភេទប្រុស អាយុ៥៦ឆ្នាំ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
​ប៉ូលិសជំនាញបានធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រិត្តអំពើលួចយកម៉ូតូពិតប្រាកដមែន។ ចំពោះវត្ថុតាងមានម៉ូតូ១គ្រឿងកម្លាំងប៉ូលិសបានប្រគល់ជូនម្ចាស់ដើមវិញ។ ឯជនសង្ស័យកម្លាំងប៉ូលិស បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab