សារធាតុចិញ្ចឹមសំខាន់ ៨ មុខជួយជំរុញសុខភាពឱ្យល្អប្រសើររស់បានយូរ

១. អាស៊ីតខ្លាញ់ចាំបាច់
គេអាចនិយាយបានមួយបែបទៀតថា អាស៊ីតអូមេហ្គា៣ ដែលសម្បូរបំផុតនៅក្នុងត្រីសាម៉ុង ដែលវាជួយថែស្បែកនិងសក់ ជួយសម្រួលចង្វាក់បេះដូង និងជំនួយដល់ភ្នែក។ 

២. វីតាមីន B12
វីតាមីននេះសម្បូរនៅក្នុងទឹកដោះ សាច់ ស៊ុត បង្គា មាន់ទា និងឈីស។ វីតាមីននេះជួយសំយោគកោសិកាឈាមក្រហម និង រក្សាប្រព័ន្ធសរសៃប្រសាទឱ្យមានសុខភាពល្អ ទប់ស្កាត់ជំងឺស្ត្រូក (ដាច់សរសៃឈាមក្នុងខួរក្បាល) ទប់ស្កាត់ជំងឺបេះដូង ពង្រឹងការចងចាំ ជំរុញអារម្មណ៍ល្អ...។ល។

៣. អ៊ីយ៉ូត
អ៊ីយ៉ូតអាចរកបានភាគច្រើននៅក្នុងអាហារសមុទ្រ ហើយវាជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ជំនួយខួរក្បាល។ 

៤. កាល់ស្យូម
ជាតិកាល់ស្យូមសម្បូរនៅក្នុងឈីស ទឹកដោះ យ៉ាអួ ហើយរាងកាយត្រូវការវា ១០០០ទៅ១២០០០មិល្លីក្រាមរៀងរាល់ថ្ងៃ​ដើម្បីសុខភាពឆ្អឹងនិងធ្មេញ។ 

៥. ម៉ាញ៉េស្យូម
រឹតតែសំខាន់ជាងកាល់ស្យូម គឺ ម៉ាញ៉េស្យូម ពីព្រោះសារធាតុនេះជួយទប់ស្កាត់ជំងឺមហារីក។ ម៉ាញ៉េស្យូមសម្បូរនៅក្នុងពពួកសណ្តែកបាយ គ្រាប់ធញ្ញជាតិ ប​ន្លែស្លឹកបៃតង សូកូឡាខ្មៅ ចេក ផ្លែបឺ...។

៦. ជាតិដែក និង ៧. ស័ង្កសី
សារធាតុទាំងពីរសំខាន់ខ្លាំងណាស់ចំពោះស្ត្រីមានផ្ទៃពោះ។ កង្វះសារធាតុទាំងពីរនឹងនាំឱ្យខ្សោយថាមពល ឈឺក្បាល ស្លេកស្លាំង និងខូចក្រចកដៃជើង ជ្រុះសក់ និង បាត់បង់ឃានវិញ្ញាណ។ អាហារដែលសម្បូរសារធាតុទាំងពីរនេះ មានដូចជា ថ្លើមសត្វ គ្រាប់ធញ្ញជាតិ ពពួកស្ពៃ តៅហ៊ូ ផ្សិត សណ្តែក អង្ករស្រូវសាលី ប្រូកខូលី ខាត់ណា អយស្ទើ...។ល។

៨. ប្រូតេអ៊ីន
ស្ត្រីតម្រូវឱ្យទទួលទានជាតិប្រូតេអ៊ីន ៤៥ក្រាម និង បុរស ៥៥ ក្រាមក្នុងមួយថ្ងៃ។ អាហារដែលផ្ទុកប្រូតេអ៊ីនខ្ពស់មានដូចជា សណ្តែកដី សណ្តែកសៀង ទឹកដោះគោជូរ ទឹកដោះគោឆៅ និងឈីស៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab