adverise with khmeread 1

​សត្វ​ផេ​ន​ឃ្វី​ន​ហែល​ទឹក​ចម្ងាយ ៨០៤៦ គីឡូម៉ែត្រ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​មកជួប​បុរស​ចំណាស់​ម្នាក់​

​វីដេអូ​មិនគួរ​ឱ្យ​ជឿ​នេះ​បានបង្ហាញ​ពី​ទំនាក់ទំនង​ដ៏​គួរឱ្យ​រំភើបចិត្ត​រវាង​សត្វ​ផេ​ន​ឃ្វី​ន​មួយ​ក្បាល និង​បុរស​ជនជាតិ​ប្រេ​ស៊ី​ល​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​របស់ខ្លួន​ពី​សេចក្តីស្លាប់​។​

​ជាង​រាប​ឥដ្ឋ​ចូលនិវត្តន៍ និង​ជា​អ្នកនេសាទ​ត្រី​លោកតា Joao Pereira de Souza វ័យ ៧១ ឆ្នាំ​រូបនេះ​មកពី​ភូមិ​កោះ​មួយ​នៅ​ខាងក្រៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល​បាន​ប្រទះឃើញ​ផេ​ន​ឃ្វី​ន​តូច​មួយ​ក្បាល​ជាប់​នៅលើ​ថ្ម​កាលពី​ឆ្នាំ ២០១១ កន្លងមក​។

​សត្វ​ដែល​ស្ថិតក្នុង​ង​សភាព​អស់សង្ឃឹម​មួយ​ក្បាល​នេះ​មើលទៅ​ហាក់ដូចជា​មានការ​ស្រេកឃ្លាន​ជាខ្លាំង និង​បាន​ប្រឡាក់​ប្រឡូក​ទៅដោយ​ប្រេង​នៅ​ជុំវិញខ្លួន​របស់​វា​ផងដែរ​។ ប៉ុន្តែ​លោកតា de Souza បាន​ប្រទះឃើញ​វា និង​បាន​យក​វា​ទៅ​ថែទាំ​ឱ្យ​ត្រឡប់រ​កសុខ​ភាពប្រសើ​រ​ឡើងវិញ​។ ហើយ​គាត់​ក៏បាន​ដាក់ឈ្មោះ​ជា​ភាសា​អាមេរិក​ខាងត្បូង​ឱ្យ​វា​ថា Magellanic penguin Dindim ។​

​វា​បានរស់នៅ​ជាមួយ​លោកតា​ចំណាស់​ម្នាក់នេះ​ក្នុង​រយៈពេល​ត្រឹម​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ ដោយ​គាត់​បានធ្វើ​ការថែទាំ និង​លាង​សម្អាត​កាកសំណល់​កខ្វក់​ពី​ស្លាប​សត្វ​ក្បាល​នេះ​។​

​ពេលដែល Dindim មាន​អាកា​រៈ​ធូរស្បើយ​ឡើងវិញ​លោកតា de Souza បាន​នាំ​វា​ត្រឡប់​ទៅកាន់​សមុទ្រ​វិញ ហើយ​គាត់​មិនដែល​រំពឹងថា​នឹង​ឃើញ​មិត្ត​ថ្មី​របស់គាត់​សាជាថ្មី​ម្តងទៀត​ឡើយ​។

​លោក​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់ ពេល​ផេ​ន​ឃ្វី​ន​នោះបាន​ត្រឡប់មក​កោះ​ដែលជា​កន្លែង​វា​ស្គាល់​លោកតា de Souza ហើយ​វា​ក៏បាន​ត្រឡប់មកផ្ទះ​វិញ​ជាមួយ​លោកតា​ផងដែរ​។​

​បច្ចុប្បន្ន Dindim បាន​ចំណាយពេល ៨​ខែ ក្នុង​មួយឆ្នាំ ដើម្បី​រស់នៅ​ជាមួយ​លោកតា de Souza និង​នៅសល់​នៃ​ពេលវេលា​របស់​វា​មួយចំនួនទៀត​សម្រាប់​ចំណាយ​ទៅលើ​ការ​បង្កាត់​ពូជ​នៅឯ​ចន្លោះ​ឆ្នេរ​នៃ​ប្រទេស​អា​ហ្ស​ង់​ទីន និង​ឈី​លី​។​

​សត្វ​ផេ​ន​ឃ្វី​ន​ដែល​ស្ថិតនៅក្នុង​ពពួក​បក្សី​មាន​ស្លាប​មួយ​នេះ ត្រូវបាន​គេ​ជឿជាក់ថា​បាន​ហែល​ទឹក​ចម្ងាយ ៥.០០០​ម៉ា​យ (៨០៤៦ គីឡូម៉ែត្រ​) គ្រប់​ពេលដែល​វា​វិលត្រឡប់​មករក​លោកតា de Souza វិញ​។​

​លោកតា Pereira de Souza បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ Globo ថា "​ខ្ញុំ​ស្រឡាញ់​ផេ​ន​ឃ្វី​ន​របស់ខ្ញុំ​ដូចជា​កូន​របស់ខ្ញុំ ហើយ​ខ្ញុំ​ជឿថា​ផេ​ន​ឃ្វី​ន​ស្រឡាញ់​ខ្ញុំ​ដូចគ្នា​"​។​

"​គ្មាន​នរណាម្នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ប៉ះពាល់​វា​នោះទេ​។ វា​នឹង​ដេញ​ត្បុល​ពួកគេ​ប្រសិនបើ​ពួកគេ​ហ៊ាន​។ វា​បាន​កើយ​ភ្លៅ​របស់ខ្ញុំ វា​អនុញ្ញាតឱ្យ​ខ្ញុំ​ងូតទឹក​ឱ្យ​វា វា​ឱ្យ​ខ្ញុំ​ឱ្យចំ​ណី​ដល់​វា​ដោយ​ត្រី​សា​ឌី​ន ហើយ​លើក​វា​ឡើង​ទៀតផង​។​

​លោកតា Pereira de Souza បាន​និយាយថា​គាត់​តែងតែ​ផ្តល់​របប​អាហារ​ត្រី​ទៅដល់ Dindim ជាប្រចាំ​ដើម្បី​ផ្តល់​ថាមពល​ដល់​វា បន្ទាប់មក​គាត់​បាន​យក​វា​ត្រឡប់​ទៅកាន់​សមុទ្រ​ដើម្បី​អនុញ្ញាតឱ្យ​វា​ទៅរក​សេរីភាព​របស់​វា​។​

​អតីត​ជាងសំណង់​រូបនេះ​បាន​រំ​ឮ​ក​បន្ថែមទៀតថា "​ប៉ុន្តែ​វា​មិនដែល​ចាកចោល​រូបខ្ញុំ​ឡើយ វា​បាន​ស្នាក់នៅ​ជាមួយ​ខ្ញុំ​រយៈពេល ១១​ខែ ហើយ​បន្ទាប់​មកវា​គ្រាន់តែ​ប្រែប្រួល​រូបរាង​និង​ស្លាប​របស់​វា​តែ​បន្តិច​ប៉ុណ្ណោះ​។ អ្នក​គ្រប់គ្នា​និយាយថា​វា​នឹងមិន​ត្រឡប់មកវិញ​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ​អស់​រយៈពេល​ជាង​បួន​ឆ្នាំ​មកនេះ​វា​បាន​ត្រឡប់​មកលេង​ខ្ញុំ​រហូត​"៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់