រុស្ស៊ីសំញែងសុទ្ធតែទាហានយន្ត រថក្រោះបញ្ជាដោយប្រព័ន្ធ AI និងដ្រូនបញ្ជាពីចម្ងាយសម្រាប់ធ្វើសឹកដោយមិនចាំបាច់ប្រើមនុស្សទៅស្លាប់

កងទ័ព "មនុស្សយន្តពិឃាត" ដែលនឹងជួយដល់កងទ័ពថ្មើរជើងរុស្ស៊ីនៅក្នុងសមរភូមិ ត្រូវបានលាតត្រដាងនៅក្នុងវីដេអូឃោសនាមួយចេញផ្សាយដោយរុស្ស៊ី។

វីដេអូដែលចេញផ្សាយដោយវិមានក្រឹមឡាំងនេះបានបង្ហាញពីបច្ចេកវិជ្ជាយន្តហោះដ្រូន និងរថក្រោះបញ្ជាដោយប្រព័ន្ធ AI ផងដែរ ដែលតម្រង់ទិសតាមកាំភ្លើងរបស់ទាហានដើម្បីបាញ់កម្ទេចគោលដៅដោយអាវុធបំពាក់លើរថក្រោះនោះផ្ទាល់។

មូលនិធិស្រាវជ្រាវកម្រិតខ្ពស់របស់រុស្ស៊ី (ARF) បាននិយាយថាគោលបំណងចុងក្រោយគឺត្រូវមានកងទ័ពមនុស្សយន្តដែលគ្រប់គ្រងបញ្ជាទាំងស្រុងដោយបច្ចេកវិជ្ជា AI។

បច្ចុប្បន្នយន្តហោះដ្រូនត្រូវបានដាក់ពង្រាយរួមជាមួយកងទ័ពថ្មើរជើងដែលគ្រប់គ្រងវាពីចម្ងាយ ប៉ុន្ដែក្នុងពេលអនាគត ដ្រូននេះនឹងបំពេញការងារដោយស្វ័យប្រវត្តិទាំងស្រុង។

នេះមានន័យថាយោធូបករណ៍នឹងអាចកំណត់គោលដៅនិងសម្លាប់សត្រូវដោយមិនចាំបាច់ប្រើមនុស្សទៅស្លាប់ក្នុងសមរភូមិ។

អ្នកនាំពាក្យកងទ័ពជើងគោករុស្ស៊ីបានប្រាប់វេបសាយ C41SRNET ថា "ការវិវឌ្ឍនៃមនុស្សយន្តប្រយុទ្ធគឺស្ថិតនៅលើផ្លូវនៃការបង្កើនសមត្ថភាពក្នុងការបំពេញការងារនៅក្នុងរបៀបស្វ័យប្រវត្តិ ដោយកាត់បន្ថយបន្តិចម្តងៗនូវតួនាទីរបស់អ្នកប្រតិបត្តិករ"។

វីដេអូនេះត្រូវបានអាប់ឡូតចូលទៅក្នុង YouTube ដោយយោធារុស្ស៊ី៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...