ឃាត់កម្មករសំណង់ម្នាក់ពាក់ព័ន្ធថ្នាំញៀននៅខណ្ឌដង្កោ

ភ្នំពេញ​ ៖ ប៉ូលិសខណ្ឌដង្កោបានឃាត់ជនសង្ស័យម្នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០នាទី ត្រង់ចំណុចក្នុងដីឡូតិ៍គ្មានលេខ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សងា្កត់ព្រៃស ខណ្ឌដង្កោ។

ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ កាន ម៉ារីន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងបុរីពិភពថ្មី ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  

វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំ, ម៉ូតូកង់៣ឥណ្ឌា ០១គ្រឿង, ទូរស័ព្ទដៃ០៣គ្រឿង, វិទ្យុទាក់ទង ០២គ្រឿង (ធំ០១,តូច០១), លោហៈធាតុពណ៌លឿងទុំចំនួន០៤ (ខ្សែកចំនួន០១, ខ្សែដៃចំនួន០១, ចិញ្ចៀនចំនួន០២) និងកាបូបលុយ០១។

ប៉ូលិសបន្តថា​ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទី កម្លាំងប៉ូលិសប៉ុស្តិ៍ព្រៃស បានល្បាតក្នុងមូលដ្ឋាន មកដល់ត្រង់ចំណុចក្នុងដីឡូតិ៍គ្មានលេខ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សងា្កត់ព្រៃស ខណ្ឌដង្កោ ក៏បានជួបជនសង្ស័យ ឈ្មោះ កាន ម៉ារីន ភេទប្រុស អាយុ៣៦ឆ្នាំ, បានម៉ូតូកង់៣ឥណ្ឌា ពណ៌លឿង មានស្លាកលេខកណ្តាល 1X-4540 មានលេខម៉ាស៊ីន 02248 ចំនួន០១គ្រឿង, នៅចំណុចក្នុងដីឡូតិ៍គ្មានលេខខាងលើ។ 

ដោយមានការសង្ស័យប៉ូលិសក៏បាន ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម នៅក្នុងហោប៉ៅខោមុខខាងឆ្វេង របស់ឈ្មោះ កាន ម៉ារីន ទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវិធីច្បាប់​៕

adverise with khmeread
tiger
Loading ad ...