ពួនសម្ងំលក់និងសេពថ្នាំញៀននៅក្នុងខ្ទមមួយត្រូវបានប៉ូលិសក្របួចបាន៤នាក់

ភ្នំពេញ​ ៖ ប៉ូលិសកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលពន្សាំង ឃាត់ខ្លួនជនសង្ស័យ៤នាក់ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទីល្ងាច ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះខ្ទមគ្មានលេខ ផ្លូវលំ ភូមិកន្លែងគល់ សង្គាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ប៉ូលិសនិយាយថា​ ជនសង្ស័យ ១.ឈ្មោះ ណន និត ភេទប្រុស អាយុ៥២ឆ្នាំ ជននជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ, ២.ឈ្មោះ ផេង វិសាល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិខ្នា ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល, ៣.ឈ្មោះ ភឺន ថាំង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និង ៤.ឈ្មោះ ហៀ វត្តី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

សម្ភារៈដកហូតរួមមាន​ ១.ក្រាមពណ៌សថ្លា ០៦កញ្ចប់ថង់តូច, ២.កាបូបស្ពាយពណ៌ខ្មៅចំនួន ០១, ៣.ថង់ប្លាស្ទីកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ៤.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ៥.ដែកមូលចុងស្រួច ពណ៌ក្រហមលាយសចំនួន ០១, ៦.ទូរស័ព្ទម៉ាកអាយខល ពណ៌ក្រហម-សចំនួន ០១គ្រឿង និង ៧.ដាវកែច្នៃដងដែកមានស្រោមឈើបិទស្កុតពណ៌ខ្មៅចំនួន ០១ដើម។

បច្ចុប្បន្នប៉ូលិសបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌព្រែកព្នៅ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕


 

adverise with khmeread
tiger
Loading ad ...