ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងរាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ពីបទ ជិះម៉ូតូឆក់ទូរស័ព្ទដៃនៅចំណុចផ្លូវ១៧៨កែងផ្លូវព្រះមុនីវង្ស ភូមិ៨សង្កាត់បឹងរាំង ខណ្ឌដូនពេញនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៣ និង៤០នាទី រសៀល។
ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនរួមមាន ១-ឈ្មោះ អ៊ុក សានិត ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ:សិស្សថ្នាក់ទី ១១H វិទ្យាល័យហ៊ុនសែនតាខ្មៅ ជាអ្នកអង្គុយក្រោយធ្វើសកម្មភាពឆក់ (ឃាត់ខ្លួន) និង២-ឈ្មោះ ម៉ាប់ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជាអ្នកបើកម៉ូតូ (គេចខ្លួន)។
បច្ចុប្បន្នប៉ូលិសខណ្ឌ ប៉ុស្តិ៍បានបន្តប្រើវិធានការជំនាញស្រាវជ្រាវរកបក្ខពួកនិងសកម្មភាពបានប្រព្រឹត្តកន្លងមក និងបានកសាងសំណុំរឿងតាមនីតិវិធី៕
